​​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ក្រុមហ៊ុនCPAC​បុក​រថយន្ត​ចត​ចូល​ហូប​ការ

​រាជ​ធានី​ភ្នំពេញ ៖ មាន​គ្រោះថ្នាក់​ចរា​ចរណ៍​មួយ​បង្ក​ដោយ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បាន​ថយក្រោយ​​​ជ្រុល​ទៅ​បុក​​រថយន្ត​កាម​រី​បា​ឡែ​ន​ដែល​ចត​ទុក ហើយ​​ម្ចាស់​ចូល​ទៅ​ហូប​ការ បណ្តាល​ឲ្យ​បែក​ស្តុ​ប​ខាងឆ្វេង​កាល​ពី​​វេលា​ម៉ោង​៨​យប់ថ្ងៃ​ទី​២៣ ​​វិ​ច្ឆិ​កា ​២០១៥ ​នៅចំណុចផ្លូវ​បេតុង​បឹង​តា​ម៉ាត​កែង​​​ផ្លូវ​បេតុង​អត់លេខ ស្ថិត​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​រង​គ្រោះ​ម៉ាក​កា​មរីបា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ​២N-៤១៤២ មក​ចត​ទុក​នៅ​លើ​ផ្លូវ​បេតុងអត់លេខ រួច​ម្ចាស់​​​ចូល​ទៅ​ហូប​ការ​បាត់ ពេល​នោះ​ក៍​ស្រាប់តែ​មាន​បុរស​ម្នាក់​អាយុប្រមាណ​៣០​ឆ្នាំ បាន​បើករថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ម៉ាក​មី​ស៊ុ​យ​ប៊ី​ស៊ី ពណ៌​ស ពាក់​ស្លាក​លេខភ្នំពេញ​៥A-១២៧៧ ជា​រថយន្ត​របស់​ក្រុមហ៊ុនCPAC ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​បេតុងបឹង​តា​ម៉ាត ទិស​ដៅ​ពី​លិចទៅ​កើត រួច​បាន​បត់​ឆ្វេង​ចូល​ទៅ​ផ្លូវ​បេតុង​អត់លេខ​គោលបំណង​យក​រថយន្ត​ទៅ​ទុក​ក្នុង​ហ្គា​រ៉ា​ស តែ​ដោយសារ​តែ​នៅ​ខាង​មុខ​មាន​រោងការធ្វើ​ឲ្យ​រថយន្ត​បើក​ចូល​អត់​រួច អ្នក​បើករថយន្តបាន​ថយ​ត្រឡប់​ក្រោយ ក៍​ជាន់​ហ្វ្រាំង​អត់​ស៊ី បណ្តាល​ឲ្យ​ទៅ​បះ​រថយន្ត​ដែល​ចត​ទុក​ចោលបណ្តាល​ឲ្យ​ឆ្កូត​ថ្នាំ​ និង​បែក​ស្តុ​បខាងឆ្វេង​ ។

ក្រោយ​ពេល​កើតហេតុ តំណាង​រថយន្ត​បង្ក​និង​ម្ចាស់​រថយន្ត​រង​គ្រោះធ្វើការ​ចរចា​គ្នា ដោយ​ខាង​រថយន្ត​រង​គ្រោះ​ទាមទារ​សំណង​១០០​ដុល្លារ ​ត្រូវ​រថយន្ត​បង្ក​សង​១០០​ដុល្លារ ​​ដើម្បី​បញ្ចប់រឿង ៕