ហ៊ិ​ន ច័ន្ទនី​រ័​ត្ត សង្សារ​ប្រចណ្ឌ​ខ្លាំង​

Sanofi

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហ៊ិ​ន ច័ន្ទនី​រ័ត្ន បាន​បោះបង់​អាជីព​សម្តែង​ទាំងស្រុង​ភាគច្រើន​នាង​ធ្វើជា​ពិធីករ​ប៉ុណ្ណោះ ។ ថ្វីដ្បិតតែ​ការងារ​សម្តែង​របស់​នា​ង​មិន​ទទួលបាន​ជោគជ័យ ប៉ុន្តែ​នាង​មានការ​មមាញឹក​ខ្លាំង​ស្ទើរតែ​រក​ពេលវេលា​សម្រាក​គ្មាន​នៅក្នុង​ការថត​ឈុត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​បណ្តា​ក្រុមហ៊ុន និង សម្អាងការ​នានា ។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ប្រាក់ចំណូល​របស់​នាង​កាន់តែ​កើនឡើង​រហូត បើ​ប្រៀបធៀប​នឹង​មិត្ត​រួម​ជំនាន់​នាង​នៅតែមាន​លំដាប់​ខ្ពស់ ។ ហ៊ិ​ន ច័ន្ទនី​រ័ត្ន ត្រូវបាន​គេ​ចាត់ទុកជា​សិល្បការិនី​មួយរូប​ដែលមាន​រូប​សម្រស់​ស្រស់​សោភា ទោះបីជា​នាង​មាន​វ័យ​ច្រើន​បន្តិច​ក្តី ប៉ុន្តែ​នាង​នៅតែ​អាច​រក្សា​សម្រស់​ឲ្យ​នៅ​ស្រស់ស្អាត​មិន​ចាញ់​ក្មេងៗ​ជំនាន់​ក្រោយ​ឡើយ ។

ដោយសារ​មាន​រូបរាង និង រូប​សម្រស់​ស្រស់​សោភា​បានធ្វើ​ឲ្យ​បុរសៗ​ជាច្រើន​ឈ្លក់​វង្វេង​នឹង​សម្រស់​របស់​នាង រហូត​មាន​អ្នកខ្លះ​ហ៊ាន​ចំណាយ​ប្រាក់​យ៉ាងច្រើន ប្រសិនបើ​នាង​យល់ព្រម​ទទួល​ក្តី​ស្រឡាញ់​ពី​គេ តែ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​នោះ​គឺ​ស្រី​ស្អាត ហ៊ិ​ន ច័ន្ទនី​រ័ត្ន ពុំដែល​ចាប់អារម្មណ៍​ទៅលើ​ពី​បុរស​ដែល​តាម​ឡែបខាយ​ពាក្យសម្តី និង តាម​សុំ​ស្នេហ៍​នាង​ឡើយ ។ មូលហេតុ​ដែល ហ៊ិ​ន ច័ន្ទនី​រ័ត្ន ពុំ​ព្រម​ទទួល​ក្តី​ស្នេហ៍​ពី​បុរស​ណា​ម្នាក់ ដោយសារ​នាង​មាន​អ្នកជា​ទីស្រឡាញ់​រួចហើយ ដោយ​បុរស​រូបនោះ​មាន​រូបរាង​ស្រស់​សង្ហា​ជា​អ្នកមាន​ប្រាក់ និង នៅ​ក​ម្លោះ​ទៀត ។

បើតាម​ប្រភពព័ត៌មាន​ពី​អ្នក​ស្គាល់ ហ៊ិ​ន ច័ន្ទនី​រ័ត្ន បាន​បង្ហើប​ប្រាប់ថា គូស្នេហ៍ ហ៊ិ​ន ច័ន្ទនី​រ័ត្ន កំពុង​រំអុក​សុំ​នាង​រៀបការ ព្រោះ​មាន​អ្នក​តាម​ស្រឡាញ់​នាង​ច្រើនពេក​ខ្លាច​បុរស​ផ្សេងៗ​បេះយក​នាង​ទៅ​បាត់ ។ ដោយឡែក ហ៊ិ​ន ច័ន្ទនី​រ័ត្ន នៅ​ពុំទាន់​បង្ហើប​ព័ត៌មាន​នោះ​ឲ្យ​ទស្សនិកជន​បាន​ដឹងឮ​ឡើយ នាង​ព្យាយាម​មិន​ឆ្លើយតប​អ្វី​ទាំងអស់ ។ ​បើតាម​ប្រភពព័ត៌មាន​ពី​អ្នកសិល្បៈ​ដែល​សិ្ន​ទ្ធិ​ជាមួយ​នាង​បាន​បង្ហើប​ប្រាប់ថា គូស្នេហ៍ ហ៊ិ​ន ច័ន្ទនី​រ័ត្ន ហាក់បីដូចជា​មានការ​ព្រួយបារម្ភ​ខ្លាច​បាត់​បង់ស្រី​ស្អាត​ម្នាក់នេះ​ខ្លាំងណាស់ រាល់ពេល ហ៊ិ​ន ច័ន្ទនី​រ័ត្ន ចេញទៅ​ក្រៅ​ម្តងៗ តែងតែមាន​អ្នក​តាម​ពីក្រោយ ។

ជាក់ស្តែង​ដូចជា​កាលពី​ប៉ុន្មាន​ខែ​មុន​មាន​អ្នក​តាម​សុំ​ស្នេហ៍​នាង និង បាន​ជូន​កាដូ​ផ្សេងៗ​ដល់​រូបនាង​ទៀត ធ្វើ​ឲ្យ​សង្សារ​នាង​ប្រចណ្ឌ​ថែមទាំង​មានការ​ព្រួយបារម្ភ ព្រោះ​ខ្លាច​ស្រី​ស្រស់​រូបនេះ​ផ្លាស់ប្តូរ​ចិត្ត​ទៅ​ស្នេហ៍​បុរស​ផ្សេង ។ ប្រភពព័ត៌មាន​នោះបាន​បន្តទៀតថា គូស្នេហ៍ ហ៊ិ​ន ច័ន្ទនី​រ័​ត្ន្ ប្រចណ្ឌ​ខ្លាំងណាស់ រាល់ពេល​នាង​ទៅ​ចូលរួម​កម្មវិធី​ម្តងៗ​គេ​តែងតែ​ព្យាយាម​ជូន​នាង​ទៅគ្រប់​ពេល និង បាន​អង្គុយចាំ​នៅក្នុង​រថយន្ត​តែម្នាក់ឯង ។ ប្រសិនបើ​ចូលរួម​កម្មវិធី​ធំៗ​មិនសូវមាន​អ្នកសិល្បៈ​ចូលរួម ទើប​នាង​បណ្តើរ​សង្សារ​របស់​នាង​ចូលរួម​ដែរ ។ ​

​នៅពេល​ចូលរួម​កម្មវិធី​តូចធំ មិត្ត​ភ​កិ្ត​សិល្បៈ​តែងតែ​សួរនាំ​នាង​ថា ពេលណា​ទើប​ចូល​រោងការ ? ហ៊ិ​ន ច័ន្ទនី​រ័ត្ន មិនបាន​ឆ្លើយតប​អ្វី​ច្រើន​ទៅប្រាប់​មិត្តភក្តិ​នោះទេ នាង​គ្រាន់តែ​និយាយ​យ៉ាងខ្លី​ថា មិនទាន់​ដល់ពេល ។ មិន​ថា​អ្នកសិល្បៈ​ក៏ដូចជា​ទស្សនិកជន ដែល​ស្នេហា​វិស័យ​សិល្បៈ​គឺ​សុទ្ធតែ​រង់ចាំ​មើលមុខ​មាត់​គូស្នេហ៍​ពិត​របស់ ហ៊ិ​ន ច័ន្ទនី​រ័ត្ន គ្រប់ៗ​គ្នា ពីព្រោះ​នាង​មិន​ត្រឹមតែ​ជា​ស្រី​ស្អាត​នោះទេ ថែមទាំង​ជានា​រី​ពូកែ​ទៀតផង ។

គួរបញ្ជាក់​ផងដែរ​ថា ចំណង​ស្នេហ៍ ហ៊ិ​ន ច័ន្ទនី​រ័ត្ន បានកើត​ឡើង​ជាង​ពីរ​ឆ្នាំ​មកហើយ ។ កន្លងមក​ថែមទាំង​ធ្លាប់​បែកធ្លាយ​រូបថត​ឱបថើប​គ្នា​របស់​អ្នក​ទាំងពីរ​ទៀតផង ប៉ុន្តែ​នាង​ពុំ​ខ្វល់​អំពី​ព័ត៌មាន​ទាំង​នោះឡើយ ផ្ទុយទៅវិញ នាង​បែរជា​ធ្វើ​ព្រងើយ និង ពុំ​ព្រម​ឆ្លើយតប​អ្វី​ទាំងអស់ ទោះបី​ជាមាន​ព័ត៌មាន និង មាន​អ្នក​និយាយ​អ្វី​អំពី​នាង ក៏​នាង​មិន​ចាប់អារម្មណ៍​ខ្វាយខ្វល់ និង ឆ្លើយតប​ដែរ ៕​ម៉ា រី​សា​



​ ​
​ ​ ​

Related