​បារាំង​បើក​ការវាយប្រហារ​តាម​អាកាស​កម្ទេច ISIS នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​

​ប៉ារីស​៖​យន្តហោះ​ចម្បាំង​របស់​បារាំង​កាលពី​ម្សិលមិញ​បាន​ហោះ​ចេញពី​នាវា​ផ្ទុក​យន្តហោះ Charles De Gaulle របស់ខ្លួន ដែល​ទើបតែ​បានដាក់​ពង្រាយ​នៅ​ភាគ​ខាងកើត​តំបន់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ដើម្បី​បើក​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​។​

​យោងតាម​ព័ត៌មាន Reuters ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា មិនទាន់មាន​ព័ត៌មាន​លម្អិត​ណាមួយ​បានផ្តល់​ឲ្យ​ទាក់ទង​នឹង ប្រតិបត្តិ​ការវាយប្រហា​រ​តាម​ដែនអាកាស​ចេញពី​នាវា​ផ្ទុក​យន្តហោះ ខ្នាត​យក្ស​នេះ​នោះទេ​។​

​គួរ​បញ្ជាក់ថា នាវា​ផ្ទុក​យន្តហោះ Charles de Gaulle ត្រូវបាន​ដាក់ពង្រាយ​ទៅកាន់​តំបន់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ កាលពី​ដើមខែ​វិច្ចិកា​កន្លងទៅ ដោយ​វា​តែងតែ​មានការ​អមដំណើរ​ដោយ នាវាមុជទឹក​វាយប្រហា​រ​មួយគ្រឿង​, នាវាចម្បាំង​ជាច្រើន​គ្រឿង និង​កប៉ាល់​ផ្ទុក​ប្រេង​មួយគ្រឿង​ផងដែរ​៕

​បារាំង​បើក​ការវាយប្រហារ​តាម​អាកាស​កម្ទេច ISIS នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​