៥​ យ៉ាង​ធ្វើឱ្យ​ស្បែក​ស្អាត​គ្មាន​ស្លាកស្នាម

Sanofi

សុភាពនារី​ទាំងឡាយ សូមកុំ​បណ្តែតបណ្តោយ​ឱ្យ​បញ្ហា​មុន​មក​តាម​រំខាន​តាំងពី​វ័យ​ខ្ទង់ ២០​រហូតដល់ ៣០​ឆ្នាំ​ធ្វើ​អ្វី​។ ការព្យាយាម​បិទបាំង​កំហុសឆ្គង​លើ​ផ្ទៃមុខ​ដោយ​ប្រើស​ក់បាំង ផាត់មុខ​ក្រាស់ៗ និង​ការ​គេច​ពី​ក្រសែភ្នែក​មហាជន ពុំមែន​ជា​ដំណោះស្រាយ​ពេញលេញ​នោះទេ គឺ​ត្រឹម​អាចជួយ​បន្លប់​ចិត្ត​មួយពេលៗ​ប៉ុណ្ណោះ​។ ហេតុដូចនេះ អ្នក​គួរ​បែរមក​រិះរក​វិធី​កែខៃ​បញ្ហា​បាន​ទាំងស្រុង ហើយ​រស់នៅ​ដោយមាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ដោយសារ​សម្រស់​ផ្ទៃមុខ​ផូរផង់ គ្មាន​ស្លាកស្នាម ថែមទាំង​ស្បែក​រលោង​ភ្លឺ​ថ្លា​ទៀតផង​។ ចំណុច​ទាំង​ប្រាំ​ខាងក្រោម​នេះ នឹងធ្វើ​ឱ្យ​អ្នក​អស់​បារម្ភ​ពី​បញ្ហា​ស្បែ​កមុខ ហើយ​ស្រស់ស្អាត​បែប​ធម្មជាតិ​ដោយ​មិនចាំបាច់​ផាត់មុខ​។

១. កាត់បន្ថយ​បរិមាណ​ស្ករ​ពីរ​បប​អាហារ​ប្រចាំថ្ងៃ​៖

ប្រសិនបើ​អ្នក​ចូលចិត្ត​ទទួលទាន​ផ្អែមៗ អ្នក​គួរ​កាត់បន្ថយ ព្រោះថា​ស្ករស (​ស្ករ​កែច្នៃ​) ប្រៀបដូចជា​សារធាតុពុល ហើយ​ស្បែក​ជា​សរីរាង្គ​ធំជាងគេ​នៃ​រាងកាយ​ដែល​ជាតិពុល​នឹងត្រូវ​បញ្ចេញ​មក​តាម​ស្បែក​ក្នុង​ទម្រង់​ជា​ស្នាម​អុជ​។ អ្នក​គួរ​កែ​ទម្លាប់​ទទួល​តាន​បង្អែម​មកជា​ផ្លែឈើ ឬ​ស្ករ​ធម្មជាតិ​វិញ​។​

២. ធ្វើ​កិច្ច​ការដែល​អ្នក​សប្បាយ​ចិត្ត ៖

​ការ​កាន់​មុខតំណែង​ខ្ពស់ ក្នុង​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ ទទួលបាន​កម្រៃ​ក្រាស់ក្រែល ពិតជា​ក្តី​សុបិន​របស់​អ្នក​មែន​ទេ​!​។ មើល​មក​មួយ​ជ្រុង​ទៀត តើ​កិច្ចការ​នេះ​ធ្វើឱ្យ​អ្នក​សប្បាយចិត្ត​ឬទេ​? បើ​ចម្លើយ​គឺ “​ទេ​” នោះ មានន័យថា​ខ្សែជីវិត​របស់​អ្នក​ពិតជា​ជួបនឹង​រឿង​ខកចិត្ត​ច្រើនពេក​ហើយ ដោយសារតែ​ថវិកា​ទាំងនោះ​។ តើ​អ្នក​ធ្លាប់​គិត​ស្វែងរក​ការងារ​ក្នុង​ក្តី​សុបិន ឬ​ចាប់ផ្តើម​អាជីព​មួយ​ដែល​ខ្លួន​ស្រលាញ់ គឺជា​ឱសថ​កម្ចាត់​ចោល​នូវ​”​រឿង​មិន​សប្បាយចិត្ត​” មិន​ចំពោះតែ​ការងារ​នោះទេ គ្រប់​ជ្រុង​នៃ​ជីវិត​គួរ​ធ្វើ​អ្វីដែល​អ្នក​ស្រឡាញ់​នោះ​ជីវិត​នឹង​រីករាយ ឯ​សម្បុរស្បែក​ក៏​ស្រស់ថ្លា​ទៅតាម​នោះដែរ​។

៣. ឈប់​ប្រើ​ផលិតផល​ផ្សំ​ពី​ជាតិគីមី​៖

​មិន​ចំពោះតែ​ផលិតផល​សម្រាប់​ស្បែក​នោះទេ ផលិតផល​គ្រប់យ៉ាង​គួរ​ត្រូវបាន​ពិនិត្យ​ពី​គ្រឿងផ្សំ​ឱ្យបាន​ម៉ត់ចត់ ហើយ​ចៀសវៀង​ឬ​កាត់បន្ថយ​ការប្រើប្រាស់​សារធាតុ​គីមី​។ មិន​ខ្វះ​នោះទេ ដូចជា ទឹកខ្មេះ ប្រេងដូង និង​សាប៊ូ​ផ្សំ​ពី​ធញ្ញជាតិ ជាដើម សុទ្ធតែ​អាច​ប្រើ​សម្រាប់​សម្អាត​បាន ហើយ​ប្រសិទ្ធ​ភាពមិន​ចាញ់​គ្រឿងផ្សំ​គីមី​ឡើយ​។

៤. លាងមុខ​ដោយ​ប្រើ​ទឹកឃ្មុំ​៖

ជាការ​ងាយ​បំផុត អ្នក​គ្រាន់តែ​ប្រើ​ទឹកឃ្មុំ​លាប​លើ​ផ្ទៃមុខ រួច​លាង​ចេញ​ដោយ​ទឹកស្អាត នោះ​ស្បែ​កមុខ​នឹង​ប្រែ​ជាមាន​សំណើម ថែរក្សា​ខ្លាញ់​ធម្មជាតិ​លើ​មុខ ហើយ​អាច​សន្សំសំចៃ​ប្រាក់កាស​បាន​មួយកម្រិត​។

៥. ចេញ​ដើរលេង​ខាងក្រៅ​ផ្ទះ​៖

ដើម្បី​អ្វី​ទៅ​? គឺ​ដើម្បី​ស្រូបយក​វីតាមីន​D ។ លើសពីនេះ​ការដើរ​មើល​ទិដ្ឋភាព​ជុំវិញខ្លួន ក៏​ជា​ឱកាស​បាន​ស្រូបយក​ខ្យល់អាកាស សម្រាក គយគន់​ធម្មជាតិ ហាត់ប្រាណ និង​សម្រួល​ផ្លូវចិត្ត​ឱ្យបាន​ប្រសើរឡើង​មួយ​ភាគ​ធំ​ដែរ​។ ស្បែក​របស់​អ្នកនឹង​ប្រែជា​ស្អាត ហើយ​រីករាយ​នៅពេល​ចិត្ត​របស់​អ្នក​បាន​ស្រាកស្រាន្ត ធូរស្បើយ​ពី​កង្វល់​ដូចគ្នា​។​​លក្ខិណា

 

 


Related