ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ចាំង​ភ្លើង​ឡាស៊ែ​របុក​គ្នា​រង​របួសធ្ងន់​​​ស្រាល​៣នាក់

​រាជ​ធានីភ្នំពេញ ៖ ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ចាំ​ភ្លើង​ឡាស៊ែរ​ម៉ូតូ​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​ពេញទំហឹង​បណ្តាលឱ្យ​​រង​របួសធ្ងន់​ម្នាក់ និង​ង​រង​របួសស្រាល២​នាក់ ​កាល​ពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី២៣​ វិច្ឆិកា ​​នៅ​ទុល​មុខ​ក្រុមហ៊ុនកាត់ដេរ​ហុង​វ៉ាហ្គា​មិន ​​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ ធុន​សេ​១២៥​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FI-0005 ​បើក​​ពី​កើត​ទៅ​លិច​ ​បណ្តាល​ឱ្យរង​របួសធ្ងន់ ។ ចំណែក​ម៉ូតូ​បង្ក​ម៉ាក​ ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ​ 1CC-5246 ជិះ​គ្នា​២​នាក់ បើកបរ​បញ្ច្រាសទិស​ដៅ​ចរាចរ​ណ៌​ពី​លិចទៅ​កើត​ ​។

​សាក្សី​​នៅ​កន្លែង​កើតហេតុ​ បាន​និយាយ​ថា​ ម៉ូតូ​​ជន​រង​គ្រោះ​បើកបរ​ពី​កើត​ទៅ​លិច​យ៉ាង​លឿន ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​បើក​បញ្ច្រាស​ផ្លូវ​បុក​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​រង​របួស​ធ្ងន់​​បែកក្បាល​ រីឯអ្នក​បង្ក​រង​របួសស្រាល​ទាំង​២​នាក់ ។ ​អ្នក​​បើក​ម៉ូតូ​បង្ក​ បាន​និយាយថា ​ដោយសារ​តែ​ម៉ូតូ​រង​គ្រោះ​ដាក់​ភ្លើង​ឡាស៊ែរ​ធ្វើ​ឲ្យ​ភ្លើងនោះ​​ចាំង​​​ភ្លែក​​មើល​អត់​ឃើញ​ទើប​បើក​ទៅ​បុក​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​របួសធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​ព្យាបាល រីឯ​២​នាក់​រង​របួសស្រាល​ត្រូវ​បងប្អូន​ដឹក​យក​ទៅ​ព្យាបាល​ខ្លួនឯង ។ ចំណែកម៉ូតូ​ទាំង២​​គ្រឿង ​ត្រូវ​សមត្ថកិច្ច​​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ ដើម្បី​រង់​ចាំ​ការ​ដោះស្រាយ ៕