តើ​វា​នឹង​មាន​អ្វី​កើតឡើង​កាលណា​គេ​ដាក់​ខ្ទឹមបារាំង​នៅក្នុង​ស្រោម​ជើង​?

តើ​វា​នឹង​មាន​អ្វី​កើតឡើង​កាលណា​គេ​ដាក់​ខ្ទឹមបារាំង​នៅក្នុង​ស្រោម​ជើង​?

​បើ​តាម​ក្បួន​វេជ្ជសាស្ត្រ​ចិន​បុរាណ សរីរាង្គ​ទាំង​អស់ត​ភ្ជាប់​ទៅនឹង​ខួរក្បាល​ដោយ​បំពង់​មួយ ហៅថា​"​ខ្សែ​វ័ណ្ឌ méridiens "​។ តាមរយៈ​ខ្សែវ័ណ្ឌ​នោះ ជើង​របស់​យើង​ត្រូវបាន​ត​ភ្ជាប់​ដោយផ្ទាល់​ទៅ​នឹង​សរី   រាង្គ​ផ្សេងៗ​។ ថាមពល​នៃ​ជីវិត​រត់​ចុះ​ឡើង​នៅក្នុង​ខ្សែវ័ណ្ឌ​នេះ ហើយ​យើង​នឹង​មិន​មាន​សុខភាព​ល្អ​ទេ​បើសិនជា​ខ្សែវ័ណ្ឌ​ត្រូវ​រាំងស្ទះ​។ ដោយហេតុ​នោះ ជួនកាល​យើង​ត្រូវ​ដើរ​ជើង​ទទេ ដើម្បី​ឱ្យ​ខ្សែវ័ណ្ឌ​បញ្ជូន​ថាមពល​ទៅគ្រប់​សរីរាង្គ​ទាំងអស់​។​

​គេ​អាច​ធ្វើ​ការសម្អាត​ខ្សែ​វ័ណ្ឌ​កុំឱ្យ​មាន​ការរាំងស្ទះ​បាន ដោយ​ប្រើ​ខ្ទឹម​បារាំង ដែល​មាន​សមត្ថភាព​អាច​ស្រូប​បឺត​យក​មេរោគ​និង​ជាតិពុល​ផ្សេងៗ​បាន​។ កាលណា​អាស៊ីត​ផូស្វ័រិ​ក​ដែល​មាន​នៅក្នុង​ខ្ទឹមបារាំង​បាន​ចូលទៅ​ក្នុង​ចរន្ត​ខ្សែ​វ័ណ្ឌ វា​នឹង​ជួយ​សម្អាត​ឈាម ហើយ​និង​កំចាត់​មេរោគ​ចេញ​ផងដែរ​។​

​វិធី​ដែល​ត្រូវ​អនុវត្ត​គឺ ចិត​ខ្ទឹមបារាំង​ជា​ចំណិត​ធំៗ យកទៅ​ដាក់​នឹង​បាត​ជើង រួច​យក​ស្រោមជើង​មក​ពាក់​ពី​លើ​ទៅ​។ ត្រូវ​ប្រយ័ត្ន​កុំ​ប្រើ​ខ្ទឹម​ដែល​មាន​ជាតិគីមី ដែល​អាច​បញ្ជូន​ជាតិពុល​ចូលទៅ​ក្នុង​ខ្លួន​បាន​។ ធ្វើ​ដូច្នេះ​មុនពេល​ចូល​គេង ដល់​ភ្ញាក់​ព្រឹក​ឡើង​ជាតិពុល​ទាំងអស់​នឹង​ត្រូវ​បាន​សម្អាត​ចេញពី​រាងកាយ​។​

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។