បើកឱ្យពលរដ្ឋថៃ ឡើងប្រាសាទព្រះវិហារ តែត្រូវចូលតាមផ្លូវ ខាងដីកម្ពុជា

បើកឱ្យពលរដ្ឋថៃ ឡើងប្រាសាទព្រះវិហារ  តែត្រូវចូលតាមផ្លូវ ខាងដីកម្ពុជា

ដោយ៖ សូរ្យរិទ្ធ

ប្រទេស​កម្ពុជា បានអនុញ្ញាត​ឱ្យ​ពលរដ្ឋ​ថៃ ឡើង​ទស្សនា​ប្រាសាទព្រះវិហារ​បាន តាមផ្លូវ​ក្នុង​ទឹកដី​កម្ពុជា ក្រោយពី​បាន​បិទទ្វារ​រយៈពេល ៥ ឆ្នាំកន្លងមក ។ ឯ​ការឡើង​តាម​ដី​ថៃ​កំពុងស្ថិត​ក្នុងដំណាក់កាល​ចរចា​នៅឡើយ ។ នេះ​បើតាម​សារព័ត៌មាន​ថៃ​ផ្សាយ ។​

​ប្រាសាទព្រះវិហារ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្វាយជ្រុំ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត នៅលើ​ជួរ​ភ្នំ​ដងរ៉ែក (​ភ្នំ​ព្រះវិហារ​) ជាប់​ព្រំប្រទល់​ប្រទេស​ថៃ ភាគ​ខាងជើង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ផ្លូវ​ឡើង​តាម​ប្រទេស​យើង គឺ​ចូល​តាម​ស្វាយជ្រុំ ដែល​ផ្លូវ​ចាស់ មាន​កាំជណ្តើរ​ឡើង ទៅកាន់​កំពូលភ្នំ​ដងរែក​នៃ​ប្រាសាទព្រះវិហារ ។ មួយទៀត​តាមផ្លូវ​ជួសជុល​ចាក់​បេតុង ដែលជា​មូលនិធិ​បាយ័ន​សម្រាប់​ឡើងទៅ​កាន់​ប្រាសាទព្រះវិហារ​ដែរ ។ បច្ចុប្បន្ននេះ ភ្ញៀវទេសចរ និង ប្រជាពលរដ្ឋ​យើង ក៏ដូចជា​អ្នករកស៊ី លក់ដូរ​នៅ​ទីនោះ ត្រូវ​ឡើង​តាមផ្លូវ​នេះ ព្រោះ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ឡើង ប៉ុន្តែរាល់ភ្ញៀវសឹងទាំងអស់ ត្រូវឈប់នៅចំណុចមួយកន្លែងដើម្បីជួលរថយន្ត Tacoma ឡើងទើបរួច ហើយថ្លៃរថយន្តមួយគ្រឿង ១០ មុឺនរៀល ឬ ២៥ ដុល្លារ ។ កាលពីមុន នៅពេលដែលកម្ពុជា មិនទាន់ធ្វើផ្លូវឡើង  ភ្ញៀវទេសចរ​អន្តរជាតិ​ចូលចិត្តចូលពី​ប្រទេស​ថៃ  ព្រោះ​លក្ខណៈ​ផ្លូវ​ងាយស្រួល​ឡើង តែ​ត្រូវ​ទិញ​សំបុត្រ​នៅ​ខាង​ថៃ ។​

បើកឱ្យពលរដ្ឋថៃ ឡើងប្រាសាទព្រះវិហារ  តែត្រូវចូលតាមផ្លូវ ខាងដីកម្ពុជា

កាំជណ្តើរពីខាងជើង

បើកឱ្យពលរដ្ឋថៃ ឡើងប្រាសាទព្រះវិហារ  តែត្រូវចូលតាមផ្លូវ ខាងដីកម្ពុជា

ផ្លូវជាតិលេច ៦៤ ពីក្រុងព្រះវិហារ មកកាន់ប្រាសាទព្រះវិហារ

បើកឱ្យពលរដ្ឋថៃ ឡើងប្រាសាទព្រះវិហារ  តែត្រូវចូលតាមផ្លូវ ខាងដីកម្ពុជា

 

ទិដ្ឋភាពមើលពីក្រោម កំពូលភ្នំ កន្លែងលោកតា ពយតាឌី

បើកឱ្យពលរដ្ឋថៃ ឡើងប្រាសាទព្រះវិហារ  តែត្រូវចូលតាមផ្លូវ ខាងដីកម្ពុជា

 

បើកឱ្យពលរដ្ឋថៃ ឡើងប្រាសាទព្រះវិហារ  តែត្រូវចូលតាមផ្លូវ ខាងដីកម្ពុជា

ផ្លូវឡើងប្រាសាទព្រះវិហារថតកាលពីកំពុងធ្វើ ដែលជាមូលនិធិបាយ័ន របស់លោកជំទាវ ហ៊ុន ម៉ាណា 

បើកឱ្យពលរដ្ឋថៃ ឡើងប្រាសាទព្រះវិហារ  តែត្រូវចូលតាមផ្លូវ ខាងដីកម្ពុជា

 

ស​ម្រស់ធម្មជាតិដ៏ត្រកាល ថតពីលើប្រាសាទព្រះវិហារ

​តាំងពី​កម្ពុជា បិទទ្វារ​ប្រាសាទព្រះវិហារ​ខាង​ទឹកដី​ថៃ​មក ពលរដ្ឋ និងអ្នករកស៊ី​ថៃ ជ្រួលច្របល់ ព្រោះ​លែង​បានឃើញ​សម្រស់​​ដ៏​ស្រស់ស្អាត​គ្មាន​ពីរ នៃ​ប្រាសាទព្រះវិហារ​របស់​ក​ម្ពុ​ជា ការរកស៊ីជួញដូរ គឺសូន្យ ហើយ​បានត្រឹមតែ​សម្លឹងមើលពីចម្ងាយ​ភ្លៀកៗ ពី​ដែនដី «​ផាម អ អ៊ី​ដែង (ผามออีแดง) » ដែល​ថៃ​ហៅថា «​ឧទ្យាន​ជាតិ​ភ្នំ​ព្រះវិហារ​» ស្ថិតនៅក្នុង​តំបន់​សៅ​ធុង​ឆៃ ស្រុក​កាន់​ថៈឡា​ក់ ខេត្ត​ស៊ី​សៈ​កេ​ត ។​

​អ្នករកស៊ី​នៅ​ខាង​ទឹកដី​ថៃ តំបន់ ផាម អ អ៊ី​ដែង និយាយថា ការអនុញ្ញាតឱ្យ​ទេសចរ ទាំង​ពលរដ្ឋ​ថៃ ទាំង​ភ្ញៀវ​បរទេស​ឡើង​ទស្សនា​ប្រាសាទព្រះវិហារ​ខាង​ទឹកដី​កម្ពុជា នឹងធ្វើ​ឱ្យ​ជំនួញ​លក់ដូរ​ខាង​ទឹកដី​ថៃ​មិនល្អ​ឡើយ ដូច្នេះ​ទើប​ពលរដ្ឋ​ថៃ​ទទូច​ចង់បាន​បើកទ្វារ​ខាង​ថៃ ។​

យើងយល់ថា រាជរដ្ឋាភិបាល​សម្រេច​ឱ្យចូល​តាម​ច្រក​របស់​កម្ពុជា​ដូច្នេះ​ពិតជា​ត្រឹមត្រូវ និង ពេញចិត្ត ពេញ​ថ្លើម នៃពលរដ្ឋកម្ពុជា ពីព្រោះ​យើង​ធ្លាប់មាន​មេរៀន មុន​ពេលដែល​ច្រកទ្វារ​ប្រាសាទព្រះវិហារ​ដែល​ចូល​ខាង​ថៃ​នៅ​បើក ហើយ​ថៃ​-​កម្ពុជា​មិនទាន់​ឈ្លោះ​គ្នា, ខាង​ប្រទេស​កម្ពុជា​យើង «​ចាញ់​ប្រៀប​» ខាង​ថៃ​ឆ្ងាយ​ណាស់ ដោយហេតុថា ភ្ញៀវទេសចរ​ត្រូវ​ស្នាក់នៅ​ខាង​ថៃ ពេល​ល្ងាច​គេ​នឹង​ត្រឡប់​ទៅវិញ មិនបាន​ស្នាក់នៅ​អូ​តែ​ល និង ផ្ទះសំណាក់​ខាងយើង រីឯ​សេវា​ផ្សេងៗ​យើង​ខ្សត់ ដូច្នេះ​ថៃ​មានប្រៀប​ជាង​ខ្មែរ ។ មួយទៀត ថ្លៃ​សេវា​លក់​សំបុត្រ​ឡើង​ទស្សនា​ប្រាសាទព្រះវិហារ ចំណូល​ខាង​ខ្មែរ បានតែ ២០ ភាគរយ​ប៉ុណ្ណោះ ។ ត្រង់​នេះហើយ​ដែលជា​ចំណុច​ថា ចាញ់​ប្រៀប​ គេ​នោះ ?!? ម្យ៉ាងវិញទៀត ចូល​តាម​ច្រក​ផ្លូវ​ពី​ខាងយើង យើង​ពិតជា​ងាយស្រួល​ក្នុងការគ្រប់គ្រង​ភ្ញៀវទេសចរ​ទាំង​អន្តរជាតិ និង ទាំង​ពលរដ្ឋ​ថៃ​ផងដែរ ៕