នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ មេបញ្ជាការរង​វរៈ​៩១១

បន្ទាយមានជ័យ: នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ សព​លោក​វរសេនីយ៍ទោ ម៉ៅ សារិន មេបញ្ជាការរង​នគរបាល វរ​ការពារ​ព្រំដែន​គោក​លេខ​៩១១​។

​ពិធី​គោរព​វិញ្ញាណក្ខន្ធ និង​ដាក់​កម្រងផ្កា ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​គេហដ្ឋាន​សព ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ​។​
​    ​
​ក្នុងឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ក្នុងនាម​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​នគរបាល នាយ​នគរបាល​រង ពល​នគរបាល​ទូទាំងប្រទេស បាន​លំអោនកាយ​គោរព​ដល់ សព​លោក​វរសេនីយ៍ទោ ម៉ៅ សារិន ដោយ​នាយ​ចាត់ទុកថា ការបាត់បង់​មិត្ត​រួម​អាវុធ​មួយរូប​នេះ គឺ ជាការ​បាត់បង់​ធនធាន ដ៏​មាន​សារៈសំខាន់ ដែល​មួយជីវិត​របស់​សព​លោក​ម៉ៅ សារិន បាន​បំរើ​ជាតិ មាតុភូមិ ការពារ​ប្រជាពលរដ្ឋ ដោយ​មិន​គិតការ​នឿយហត់​ឡើយ​។​
​    ​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ក្នុងឱកាស​នោះ ក៏បាន​ចូលរួម​រំលែក​ទុក្ខ យ៉ាង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព ហើយ​ថែមទាំង​បាន​បំពាក់ ឋានន្តរ​ស​ក្កិ​ថ្នាក់​វរសេនីយ៍ឯក ជូន​សព​លោក​ម៉ៅ សារិន ជាប​ច្ឆា​មរណៈ​ថែម​ទៀតផង​។​
​    ​
​ក្នុងឱកាស​នោះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​នាំយក​នូវ​ថវិកា​ផ្ទាល់ខ្លួន និង​ថវិកា មិត្ត​នគរបាលជាតិ សរុប​ចំនួន​១០​លាន​៤​សែន​រៀល ជូន​ដល់​គ្រួសារ​សព ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម ប្រពៃណី​នៅ​គេហដ្ឋាន​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ផង ដែរ​។​
​    ​
​លោក​វរសេនីយទោ​ម៉ៅ សារិន មេ​បញ្ជា​រង​នគរបាល​វរ​ការពារ​ព្រំដែនគោល​លេខ​៩១១ ឈរ ជើង​នៅ​សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួល​មរណភាព​កាលពី​វេលា​ម៉ោង​២៣ និង ១០​នាទី ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥​កន្លងទៅនេះ ដោយ​រោគាពាធ នៅ​គេហដ្ឋាន​សព​តែម្តង​៕V/S

នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ មេបញ្ជាការរង​វរៈ​៩១១

នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ មេបញ្ជាការរង​វរៈ​៩១១

នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ មេបញ្ជាការរង​វរៈ​៩១១

នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ មេបញ្ជាការរង​វរៈ​៩១១

នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ មេបញ្ជាការរង​វរៈ​៩១១

​    ​    ​    ​    ​    ​    ​    ​    ​    ​    ​    ​    ​

​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណ​ក្ខ​ន្ធ័ សព​វរសេនីយ៍ទោ​ម៉ៅ សារិន មេបញ្ជាការរង​វរ​៩១១(រូបៈសុភារ់ា)