​​ប្រទះឃើញសព​លោកយាយ​អាយុ​៧១ឆ្នាំ​​ម្នាក់​​ក្នុងវាល​ស្រែ​

ខេត្តកំពង់ស្ពឺ ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​បន្ទាប់​ពី​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ចំណាស់​ម្នាក់​នៅ​វាលស្រែ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​វាលស្រែ​ក្រោយ​ភូមិ​ព្រៃ​ន​រា​ហ៍​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រភព​បានឱ្យ​ដឹង​ថា លោកយាយ​​រង​គ្រោះ​ឈ្មោះ​ទូត ញិ​ត អាយុ​៧១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ។

បើ​តាម​ក្រុម​គ្រួសារ​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ម្សិលមិញ ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​យក​គោ​ទៅ​ចង ហើយ​ប្រាប់​ថា នឹង​ទៅ​ចូលរួម​បុណ្យ​គេ​នៅ​ក្រោយ​ភូមិ តែ​បាន​បាត់​ខ្លួន​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា នេះ ត្រូវ​គេ​ប្រទះ​ឃើញ​សព​តែ​ម្តង ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត និង​ត្រួតពិនិត្យ​សាកសព​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព