មន្រ្តីកំាកុងត្រូល​ប៉ោយប៉ែត​ ចាប់សាច់មាន់​និងប្រហិតខូច​គុណភាព​២៧០គីឡូក្រាម

ខេត្តបន្ទាយមានជ័យ ៖​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូង​នៅប៉ុន្មាននាទីមុននេះថា ​សាច់មាន់ ​និងប្រហិត​ខូចគុណភាព​ចំនួន២៧០គីឡូ​-​ក្រាម​​ បានត្រូវមន្រ្តីសាខា​កំាកុងត្រូលប៉ោយប៉ែត ​ឃាត់ចាប់បាននៅ​ចំណុចខាងក្រោម​បា្រសាទកំពូលបីច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត ​នៅព្រឹកថ្ងៃទី២៤​ វិច្ឆិកានេះ ខណៈឈ្មួញ​បាន​លួចបង្កប់ក្នុង​រទេះដឹកត្រូនិងបន្លែ ។

សេចក្តីរាយការណ៍​បានបន្តថា ​នៅពេលនេះ ​មន្រ្តីកំាកុងត្រូល​បានអូសយកទៅរក្សាទុករង់​ចំាដុតកម្ទេចចោល​នៅថ្ងៃអង្គារដដែលនេះ ។

ប្រធានសាខាកំាកុងត្រូល​ប៉ោយប៉ែត លោក ស៊ាន ស៊ីណាត ​បានឲ្យដឹងថា ​ទំនិញខូចគុណភាពដូចជាសាច់មាន់​ ជង្គង់មាន់និងប្រហិតជាដើម ​មិនអនុញ្ញាតឲ្យមានការនំា​ចូល​តាម​ច្រកទ្វារអន្តរជាតិ​ជាដាច់ខាត ។

លោកបានធ្វើការអំពាវនាវ​ដល់មន្រ្តីជំនាញពាក់ព័ន្ឋ​នានាជួយទប់ស្កាត់ផងដែរ ​ព្រោះ​លោកទទួលស្គាល់ថា​​ទំនិញខូចគុណភាព​នៅតែត្រូវបានឈ្មួញ​ឃុបឃិតជាមួយមន្រ្តី​ជំនាញខិលខូច​មួយចំនួនលួចនំាចូលតាមច្រករបៀង ៕