​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​យក​ម៉ូតូ​មក​លក់​នៅក្រុង​ច្បារមន​ សង្ស័យ​ម៉ូតូ​ពាក់​ព័​ន្ធបទ​ល្មើស

ខេត្ត​កំពង់​ស្ពឺ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ឃាត់ខ្លួន​ បន្ទាប់​ពី​ជន​ទាំង​ពីរ​នាក់​នេះ​យក​ម៉ូតូ​មក​លក់​ជា​បន្តបន្ទាប់​នៅ​ស្តង់​លក់​ម៉ូតូ​យីហោ​មុ​យ​ឌឹ​ប​ក្រុង​ច្បារមន​។​

ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោ​ង១០​ព្រឹក ​ថ្ងៃ​ទី​២២ ​វិច្ឆិកា​ ២០១៥​ នៅ​ស្តង់​លក់​ម៉ូតូ​មួយ​កន្លែង​យីហោ​មុ​យ​ឌឹ​ប​ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ក្នុង​ភូមិ​ពាណិជ្ជកម្ម ​សង្កាត់​រកា​ធំ ​ក្រុង​ច្បារមន​ ​។​

ជនសង្ស័យ​ ​ឈ្មោះ​ហួត​ វណ្ណ​ដា ​ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​មនោ​រម្យ ​ឃុំ​ហោង​សំណំ​ ស្រុកឱ​រ៉ា​ល់ ​និង​​ឈ្មោះ​ឈឿ​ន​ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​សំពៅ​ សង្កាត់​ច្បារមន ​ក្រុង​ច្បារមន​​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន​​នៅ​ពេល​ដែល​ពួក​គេ​យក​ម៉ូតូ​មក​លក់​នៅ​ស្តង់​លក់​ម៉ូតូ​យីហោ​មុ​យ​ឌឹ​ប​ដែល​លើក​ទី​១​ លក់​ម៉ូតូ​ធុន​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​០១៤​ ពាក់​ស្លាក​លេខ​កណ្តាល​1R3855 ​លក់​ក្នុង​តម្លៃ​១៤៣០​ដុល្លារ​(​លក់​កាលពី​ថ្ងៃ​ទី​១៥​ វិច្ឆិកា​ ២០១៥)​ និង​​​ទី​២​យក​ម៉ូតូ​សេ​១២៥​ ស៊េរី​០១៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FF0834(​លក់​នៅ​ថ្ងៃ​ទី​២២ ​វិច្ឆិកា ​២០១៥) ​គឺ​លក់​នៅ​នៅ​ស្តង់​លក់​ម៉ូតូ​យីហោ​មុ​យ​ឌឹ​ប​ក៏​ត្រូវ​ម្ចាស់ផ្ទះ​រាយ​ការ​ណ៍​មក​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​តែ​ម្តង​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព