​ខេត្តកំពង់ស្ពឺ​រៀបចំ​ពិធី​ប្រណាំងទូក​តាម​ដងស្ទឹង​ព្រែក​ត្នោត

ខេត្តកំពង់ស្ពឺ​៖​នៅវេលា​ម៉ោង​ប្រមាណ​ជា​១១​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា​ឆ្នាំ​២០១៥​នេះ​នៅ ខេត្តកំពង់ស្ពឺ​នឹងមាន​ការរៀបចំ​កម្មវិធី​ប្រណាំងទូក​ដែលជា​ទូក​ខ្នាតតូច​( ទូកផ្កាចា​)​ចូលរួម​ចំនួន​៥២​ទូក​ក្នុង​ក៏​នោះ​ទូក​កិត្តិយស​ចំនួន​២​ផងដែរ​។ 

​     គណៈកម្មការ​រៀបចំ​គ្រោង​នឹង​ធ្វើការ​ការប្រណាំង​ក្នុង​មួយថ្ងៃ​២​ជើង ដែល​ចាប់ផ្ដើម​ប្រណាំង​ក្នុង​ចន្លោះ​ពី​ម៉ោង​១១​ទៅ​ម៉ោង​១២​ព្រឹក ក្នុង​ដងស្ទឹង​ព្រែក​ត្នោត​។ ចំណែក​នៅពេល​រាត្រី​ថ្ងៃ​ដដែល​នេះ​នឹងមាន​ការប្រគំ​តន្ត្រី បាញ់​កាំជ្រួច និង​មាន​ភ្លើង​បាញ់​ចេញពី​បាត​ស្ទឹង​ព្រែក​ត្នោត​ផងដែរ​៕ 

​ខេត្តកំពង់ស្ពឺ​រៀបចំ​ពិធី​ប្រណាំងទូក​តាម​ដងស្ទឹង​ព្រែក​ត្នោត
​ខេត្តកំពង់ស្ពឺ​រៀបចំ​ពិធី​ប្រណាំងទូក​តាម​ដងស្ទឹង​ព្រែក​ត្នោត