ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​រថយន្ត

រាជធានី​ភ្នំពេញ​៖​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ក្រោយ​ធ្វើ​សកម្មភាព​លួច​រថយន្ត​ក្នុង​រាជធានី​ភ្នំពេញ​កន្លងមក​ជនសង្ស័យ ទាំង​៥​នាក់​នោះ​រួមមាន​៖ ១-​ឈ្មោះ សុខ ចំរើន ហៅ​ណន ភេទ​ប្រុស អាយុ​១៨ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ មុខរបរ មិន​ពិតប្រាកដ ២-​ឈ្មោះ ជា សំណាង ភេទ​ប្រុស អាយុ​១៩ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន សង្កាត់ ទឹកល្អក់​៣ ខណ្ឌទួលគោក មុខរបរ មិន​ពិតប្រាកដ ៣-​ឈ្មោះ ទូច ចន្ថា ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ បច្ចុប្បន្ន ផ្ទះ​លេខ​33 ផ្លូវ​53 សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ មុខរបរ​រត់​ម៉ូតូឌុប ៤-​ឈ្មោះ ឃិន សាមុត ភេទ​ប្រុស អាយុ​២២ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​22 ផ្លូវ​53 សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ មុខរបរ​រត់​ម៉ូតូឌុប ៥-​ឈ្មោះ ប្រឹង ធី ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះជួល ភូមិ​ព្រែក​ហូរ ឃុំ​តាខ្មៅ ខេត្តកណ្តាល មុខរបរ​រត់​ម៉ូតូឌុប ។ 

​    ​សមត្ថកិច្ច​បាន​រកឃើញ សំភារៈ ដកហូត ម៉ូតូ​២ គ្រឿង​ម៉ាក Pulsa ពណ៌​ប្រផេះ ពាក់​ស្លាក លេខ​ភ្នំពេញ 1CX-5117 និង​ម៉ាក សេ​-100 កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល​-1A-2139 ប្រដាប់​កាច់​សោក​ចំនួន​៤ ដែក​ទីប​សម្រាប់​ស៊ក ដែក​កាច់ក ចំនួន​មួយ​ផងដែរ​៕ 

ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​រថយន្ត