Barcelona ​ជា​ក្រុម​ដែល​មាន​ប្រជា​ប្រិយ​ភាព​បំផុត​លើ​លោក


Barcelona ​ជា​ក្រុម​ដែល​មាន​ប្រជា​ប្រិយ​ភាព​បំផុត​លើ​លោក

ក្រុម​យក្ស​របស់​អេស្ប៉ាញ​ FC Barcelona គឺជា​ក្រុម​បាល់ទាត់ ដែល​មាន​ប្រជាប្រិយភាព​បំផុត​លើ​លោក។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​ទៅ​លើ​​អ្នក​អាន​ចំនួន​ជាង​១០​ម៉ឺន​នាក់​​របស់​ Goal។

 

Barcelona ​ជា​ក្រុម​ដែល​មាន​ប្រជា​ប្រិយ​ភាព​បំផុត​លើ​លោក

 

​ម្ចាស់​ជើង​ឯង​អឺរ៉ុប ​និង​ម្ចាស់​ជើង​ឯក​ La Liga ​​ល្បី​ល្បាញ​ខ្លាំង​ តាំង​ពី​ជំនាន់​​អ្នកចាត់ការ​ចាស់​លោក​ Pep Guardiola ​និង​ដោយសារ​តារា​ឆ្នើម​ Lionel Messi, អតីត​ខ្សែ​បម្រើ​ Xavi ​និង​តារា​ឆ្នើមៗ​បច្ចុប្បន្ន​ច្រើន​នាក់​ទៀត​ផង​ដែរ។

 

​Goal បាន​ដាក់​សំនួរ​ដល់​​អ្នកគាំទ្រ​ឲ្យ​ជ្រើស​រើស​ក្រុម​​​ល្បីៗ​នៅ​អឺរ៉ុប ដែល​ពួកគេ​គាំទ្រ ហើយ​ជា​លទ្ធផល​ឃើញ​ថា Barca មាន​ចំនួន​ច្រើន​ជាង​គេ​ស្ថិត​នៅ​លេខ​១ ​មាន​ ១៨% (១៩៧០៣​នាក់) ​ខណៈ​ដែល​ Liverpool ​បាន​ឈ្នះ​​ក្រុម​គូ​ប្រជែង​ Manchester United ទៅ​ឈរ​នៅ​លេខ​២ មាន​១៧៤៣៣​នាក់ លើ​ Man Utd ៣១៥​នាក់។

 

រីឯ​ Real Madrid ​ស្ថិត​នៅ​លេខ​៤ មាន​១២% (១២៦៦៣​នាក់) ​តាម​ពី​ក្រោយ​ដោយ​កាំភ្លើង​ធំ​ Arsenal ​មាន​១២៥៩៩​នាក់។

 

ដូច្នេះ​​បើ​តាម​ Goal ក្រុម​​មាន​ប្រជា​ប្រិយ​ភាព​ជាង​គេ​ ទាំង​៥​​គឺ៖

 

១. Barcelona

 

Barcelona ​ជា​ក្រុម​ដែល​មាន​ប្រជា​ប្រិយ​ភាព​បំផុត​លើ​លោក
២. Liverpool

 

Barcelona ​ជា​ក្រុម​ដែល​មាន​ប្រជា​ប្រិយ​ភាព​បំផុត​លើ​លោក
៣. Manchester United

 

Barcelona ​ជា​ក្រុម​ដែល​មាន​ប្រជា​ប្រិយ​ភាព​បំផុត​លើ​លោក
៤. Real Madrid

 

Barcelona ​ជា​ក្រុម​ដែល​មាន​ប្រជា​ប្រិយ​ភាព​បំផុត​លើ​លោក
៥. Arsenal

 

Barcelona ​ជា​ក្រុម​ដែល​មាន​ប្រជា​ប្រិយ​ភាព​បំផុត​លើ​លោក

 

​ចុះ​ប្រិយ​មិត្ត​គាំទ្រ​ក្រុម​ណា​ដែរ?

 

-ចុចអាន៖ ខ្សែ​ការពារ​ឆ្វេង​៥​នាក់ ដែល​ Man Utd ​អាច​ទិញ​ខែ​មករា ដើម្បី​ជំនួស​ Luke Shaw

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal

  • Barcelona ​ជា​ក្រុម​ដែល​មាន​ប្រជា​ប្រិយ​ភាព​បំផុត​លើ​លោក已关闭评论
  • 348 views
  • Hide Sidebar
    A+
Publish on:2015/11/24  Category:កីឡា