សម្តេចតេជោ ​ហ៊ុន សែន ​ទទួលបដិសណ្ឋារកិច្ច​នាយករដ្ឋមន្រ្តីរុស្ស៊ី​នាពេលបន្តិចទៀតនេះ

រាជធានីភ្នំពេញ ៖​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នឹងទទួលបដិសណ្ឋារកិច្ច​លោកនាយករដ្ឋមន្រ្តីសហព័ន្ឋរុស្ស៊ី​ ឌីមីទ្រី ​មេដវេដេវ​ ​នៅវិមានសន្តិភាព​ វេលាម៉ោង​១០និង៣០នាទី​ព្រឹកថ្ងៃទី២៤​ វិច្ឆិកា ២០១៥ ។

បន្ទាប់ពីធ្វើពិធីទទួល​ជាផ្លូវការនោះរួចមក​ សម្តេចតេជោនាយករដ្ឋមន្រ្តីនិងលោក​ មេដវេដេវ ​នឹងជួបពិភាក្សាការងារ ​និងចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​និង​ឯកសារ​ចំនួន០៦ ៕