វាយ​ស្ត្រី​ម្តាយកូន​ក្រមុំរឿង​ជំពាក់​លុយ​10​ម៉ឺន​រៀលផ្អើល​ពេញ​រោងការ​ទាំង​ព្រឹក

វាយ​ស្ត្រី​ម្តាយកូន​ក្រមុំរឿង​ជំពាក់​លុយ​10​ម៉ឺន​រៀលផ្អើល​ពេញ​រោងការ​ទាំង​ព្រឹក

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឌុ​ប​ប្រពន្ធ​ទៅ​វាយ​អ្នក​ជំពាក់​លុយ ដែល​ជា​អ្នក​ដើមការ​ផ្អើល​ពេញ​រោងការ ទីបំផុត​ត្រូវ​នគរបាល​ឃាត់ខ្លួន​យក​មក​ធ្វើ​កំណត់ហេតុ​តាម​នីតិវិធី ។

ហិង្សា​លើ​អ្នក​ជំពាក់​ប្រាក់​នេះ កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ វិច្ឆិកា នៅ​ចំណុច​ភូមិ​ម្កាក់ ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ។ ជន​ដៃដល់​មានឈ្មោះ ជី សុខ​ហាក់ ភេទ​ស្រី អាយុ​៤១​ឆ្នាំ និង​ប្តី​ឈ្មោះ​ផូ ណ​ន អាយុ​៤១​ឆ្នាំ ជា​មន្ត្រី​នគរបាល​នៅ​ការិយាល័យ​វិ​ក្រឹ​ត​ការ​ខេត្ត មាន​ទីលំនៅ​ភូមិ​ត្រពាំង​លាភ ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ។ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ប៉ិច អូន អាយុ​៤៩​ឆ្នាំ ។

ប្រភព​ពី​ស្ត្រី​រង​គ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ថ្ងៃ​កើតហេតុ​នោះ រូប​គាត់​កំពុង​រៀបចំ​ពិធី​មង្គលការ​កូនស្រី ស្រាប់តែ​ពេល​ពិធី​កំពុង​ចាប់ផ្តើម ក៏​ឃើញ​មន្ត្រី​ប៉ូលិស​ខាងលើ​ឌុ​ប​ប្រពន្ធ​មក​ដល់ ហើយ​ស្ត្រី​នោះ​បាន​ដើរមក​រក​គាត់​និង​បាន​យក​ទូរស័ព្ទ​មក​វាយ​លើ​រូប​គាត់ បណ្តាល​ឱ្យ​បែក​ចិញ្ចើម​ឆ្វេង​ងងឹតមុខ​ដួល​ទៅ​លើ​ដី​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ ដែល​មក​ចូលរួម​ក្នុង​ពិធី​ការកូន​គាត់​តែ​ម្តង ។ ទ​ង្វើ​បំបាក់មុខ​នេះ បាន​ជំរុញ​ឱ្យ​ស្ត្រី​ម្ចាស់​ដើមការ បាន​ដាក់​ពាក្យបណ្តឹង​ឱ្យ​សមត្ថកិច្ច​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។ ស្ត្រី​ម្ចាស់​ដើមការ​ឱ្យ​ដឹង​ថា ការ​ដែល​ស្ត្រី​ដៃដល់​មក​វាយ​រូប​គាត់​នេះ ព្រោះតែ​រឿង​ដែល​គាត់​ជំពាក់​លុយ​ចងការ​១០០.០០០​រៀល និង​ចង់​បំបាក់មុខ​គាត់​ក្នុង​ពិធី​ការកូន​តែ​ម្តង ។

សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង បាន​បង្ហើប​ថា ពេល​នេះ​ស្ត្រី​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ឱ្យ​ត្រ​ទ្ប​ប់​ទៅ​សម្របសម្រួល​ជាមួយ​ភាគី​រង​គ្រោះ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ធម្មតា​អរ ព្រោះតែ​មានការ​អន្តរាគមន៍​ពី​ថ្នាក់លើ ។

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ដែល​ដឹង​រឿង​បាន​លើក​ទ្បើ​ង​ថា មិន​គួរ​ណា​បណ្តោយ​ឱ្យ​មានការ​លើកលែង​មិន​ចាត់ការ​លើ​ស្ត្រី​ដៃដល់​ជា​ប្រពន្ធ​ប៉ូលិស​នៅ​ការិយាល័យ​វិ​ក្រឹ​ត​ការ​នោះ​ទ្បើ​យ ។ គួរតែ​ចាត់ការ​ឱ្យ​ដូច​ប្រជាពលរដ្ឋ​ដទៃ​ដែល​មាន​កំហុស​ក្នុង​បទ​ហិង្សា​ដោយ​ចេតនា​នេះ​ទៅ​តាម​នីតិវិធី ម្យា​៉​ង​ក្នុង​ពិធី​រៀប​មង្គលការ​កូនចៅ មិន​គប្បី​ប្រព្រឹត្តិ​អំពើ​បែប​នេះ​ទេ គួរ​ទុក​កិត្តិយស​ឱ្យ​គ្នា​ផង កុំ​អាង​ប្តី​ធ្វើ​ប៉ូលិស ហើយ​ប្រាក់​ដែល​ជំពាក់​នោះ ១០​ម៉ឺន​រៀល​ប៉ុណ្ណោះ មិនមែន​ច្រើន​រហូត​ដល់​ទ្រាំ​មិន​បាន​ទៅ​តាម​ទារ​និង​វាយ​មនុស្ស​បែប​នេះ​ទ្បើ​យ ៕