កម្លាំងនគរបាល បង្ក្រាប់ក្រុមចោរ លួចរថយន្តចំនួន ៥នាក់ ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ

ភ្នំពេញៈ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ចការិយាល័យ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួន៥នាក់ ជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពលួចរថយន្ត ក្នុងរាជធានីភ្នំពេញ កន្លងមក ដោយមានការឯកភាព ពីលោក មាស ចន្ទ័ពិសិដ្ឋ  ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ។

 ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ជាបន្តបន្ទាប់ខាងលើរួមាន ១-ឈ្មោះ សុខ ចំរើន ហៅណន ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មុខរបរ មិនពិតប្រាកដ ២-ឈ្មោះ ជា សំណាង ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្ន សង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក មុខរបរ មិនពិតប្រាកដ ៣-ឈ្មោះ ទូច ចន្ថា ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្ន ផ្ទះលេខ33  ផ្លូវ53 សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ មុខរបររត់ម៉ូតូឌុប ៤-ឈ្មោះ ឃិន សាមុត ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ22 ផ្លូវ53 សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ មុខរបររត់ម៉ូតូឌុប ៥-ឈ្មោះ ប្រឹង ធី ភេទប្រុស អាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះជួល  ភូមិព្រែកហូរ ឃុំតាខ្មៅ  ខេត្តកណ្តាល មុខរបររត់ម៉ូតូឌុប ។ ដោយឡែកជនសង្ស័យមានឈ្មោះ សុខ ចំរើន ហៅ ណន គឺជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារចំនួន ៦ខែ ក្នុងឆ្នាំ២០០៩។ ក្នុងនោះសមត្ថកិច្ចបានរកឃើញ សំភារៈ ដកហូត ម៉ូតូ២ គ្រឿងម៉ាក Pulsa ពណ៌ប្រផេះ ពាក់ស្លាក លេខភ្នំពេញ 1CX-5117 និងម៉ាក សេ-100 កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល-1A-2139 ប្រដាប់កាច់សោរក ចំនួន៤ ដែកទីបសម្រាប់ស៊ក ដែកកាច់ក ចំនួនមួយ។

ចំណែកជនរងគ្រោះដែលបានបាត់រថយន្តនាពេលកន្លងមក មាន ទី១-ម៉ាក Toyota Rav4 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2M-0864 នៅចំណុចផ្ទះលេខ F03 ផ្លូវសហពន្ធ័រុស្សី ភូមិព្រៃទា  បុរីញូវថោន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង២ នាទី រំលងអាធ្រាត្រ ជនរងគ្រោះឈ្មោះ វង់ សាវតុង ភេទប្រុស អាយុ៣៤ឆ្នាំ  ជនជាតិ ចិន ទីលំនៅកន្លែងកើតហេតុខាងលើ មុខរបរ លក់គ្រឿងសង្ហារឹម) ។

ទី២-រថយន្តម៉ាក Toyota HighLander ពណ៌ខ្មៅ ស៊េរី 2001 ពាក់ស្លាកលេខ ភ្នំពេញ 2T-6567 នៅចំណុច មុខក្រុមហ៊ុន MSJASEA សេវ៉ាសន្តិសុខឯកជន ស្ថិតនៅផ្ទះលេខ M16 ផ្លូវបេតុង បុរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ។ ជនរងគ្រោះឈ្មោះ សុភណ្ឌ័ សុភក្រ័ ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ កន្លែងកើតហេតុខាងលើ។

ទី៣-រថយន្ត ម៉ាក កាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-5795 នៅចំណុចមុខផ្ទះលេខ 319 A ផ្លូវលេខ81 ភូមិឬស្សីទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ2015 វេលាម៉ោងប្រហែល ១២:30 នាទីរំលងអាធ្រាត្រ (ជនរងគ្រោះ  ឈ្មោះ ខៀវ រ៉ូយ៉ា ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ កន្លែងកើតហេតុខាងលើ) ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៥នាក់ បានសារភាពថា ខ្លួននិងបក្ខពួក បានធ្វើសកម្មភាព លួចរថយន្ត ជាច្រើនលើក ច្រើនសារនៅក្នុងភូមិសាស្រ្តខាងលើ ពេលធ្វើសកម្មភាព លួចរថយន្តបានហើយ ពួកខ្លួនបានយក រថយន្តទាំងនោះ ទៅលក់អោយមនុស្ស ប្រុសម្នាក់ឈ្មោះ ដេអិន មិនច្បាស់ ម្តុំខាងត្បូងរបង ក្រសួងការពារជាតិ (ដេអិន) និងយកទៅលក់ នៅស្រុកបាតដឹង ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ កំពុងឃុំខ្លួនបណ្តោះអាសន្ន នៅការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់និងកសាង សំណុំរឿងទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ចំណែកបក្ខពួក ដែលនៅសេសសល់ កម្លាំងការិយាល័យកំពុង ធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបន្តទៀត ៕

កម្លាំងនគរបាល បង្ក្រាប់ក្រុមចោរ លួចរថយន្តចំនួន ៥នាក់ ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ