នាយករដ្ឋមន្រ្តីរុស្ស៊ី អញ្ជើញដាក់កម្រងផ្កា នៅវិមានឯករាជ្យ

ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តីរុស្ស៊ី ឌីមីទ្រី មេដវេដេវ និងគណៈប្រតិភូ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកាឆ្នាំ២០១៥ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធបុព្វការីជន និងយុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ នៅវិមានឯករាជ្យ និងរូបសំណាកសម្តេចព្រះបរម រតនកោដ្ឋិ។

លោកនាយករដ្ឋមន្រ្តី បានសម្តែងនូវការស្មឹងស្មាធគោរពដួងវិញ្ញាណក្ខ័ន្ឌ។

បន្ទាប់ពីគោរពវិញ្ញាណក្ខ័ន្ឌ លោក នាយករដ្ឋមន្រ្តី និងគណៈប្រតិភូ និងបន្តដំណើរទៅជួបសមភាគីនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាវិមានសន្តិភាព ទីដែលមេដឹកនាំទាំងពីរ នឹងជួបពិភាក្សាគ្នាជាលើផ្លូវការ និងធ្វើជាអធិបតី ក្នុងពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ដែលបានព្រាងទុក។ ទី១.កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរព័ត៌មានសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេវកម្មរវាងអង្គភាព ស៊ីបការណ៍ហិរញ្ញវត្ថុកម្ពុជា និងអង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុរុស្ស៊ី, ទី២.កិច្ចព្រមព្រៀង សហប្រតិបត្តិការ និងកិច្ចព្រមព្រៀងបំពេញបន្ថែមរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារសារព័ត៌មាន SPUTNIK, ទី៣.អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មាន SPUTNIK, ទី៤.កិច្ចព្រមព្រៀងស្តីពីកិច្ចសហការ និងសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរួបរួមរុស្ស៊ី, ទី៥.អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុប្រឹក្សាអភិវឌ្ឍកម្ពុជា និងក្រសួងអភិវឌ្ឍសេដ្ឋកិច្ចសហព័ន្ធរុស្ស៊ី ស្តីពីការសម្រួលវិនិយោគទុក និងទី៦.លក្ខខណ្ឌប្រតិបត្តិរបស់ក្រុមការងារជាន់ខ្ពស់កម្ពុជា-រុស្ស៊ី ស្តីពីគម្រោងវិនិយោគអាទិភាពរួម៕