តេជោ ហ៊ុន សែន ជួបសមភាគីរុស្ស៊ី នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ទទួលជួបសវនការជាមួយសមភាគីនាយករដ្ឋមន្រ្តីរុស្ស៊ី ឌីមីទ្រី មេដវេដេវ និងគណៈប្រតិភូ នៅវិមានសន្តិភាព ។

នៅមុនជួបជាមួយសម្តេចតេជោ លោកនាយករដ្ឋមន្រ្តីរុស្ស៊ី ក៏បានអញ្ជើញទៅគោរពវិញ្ញាណក្ខ័ណ្ធយុទ្ធជនកម្ពុជា នៅវិមានឯករាជ្យផងដែរ។

បន្ទាប់ពីជំនួប មេដឹកនាំទាំងពីរ នឹងធ្វើជាអធិបតីក្នុងពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនដែលបានព្រាងទុក។

ទី១.កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរព័ត៌មានសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេវកម្មរវាងអង្គភាព ស៊ីបការណ៍ហិរញ្ញវត្ថុកម្ពុជា និងអង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុរុស្ស៊ី, ទី២.កិច្ចព្រមព្រៀង សហប្រតិបត្តិការ និងកិច្ចព្រមព្រៀងបំពេញបន្ថែមរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារសារព័ត៌មាន SPUTNIK, ទី៣.អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មាន SPUTNIK, ទី៤.កិច្ចព្រមព្រៀងស្តីពីកិច្ចសហការ និងសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរួបរួមរុស្ស៊ី, ទី៥.អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុប្រឹក្សាអភិវឌ្ឍកម្ពុជា និងក្រសួងអភិវឌ្ឍសេដ្ឋកិច្ចសហព័ន្ធរុស្ស៊ី ស្តីពីការសម្រួលវិនិយោគទុក និងទី៦.លក្ខខណ្ឌប្រតិបត្តិរបស់ក្រុមការងារជាន់ខ្ពស់កម្ពុជា-រុស្ស៊ី ស្តីពីគម្រោងវិនិយោគអាទិភាពរួម៕