Huawei អះអាង​​ផលិត​ទូរសព្ទ​យក​ស្តង់ដា​និង​សុវត្ថិភាព​ជា​ចម្បង


Huawei អះអាង​​ផលិត​ទូរសព្ទ​យក​ស្តង់ដា​និង​សុវត្ថិភាព​ជា​ចម្បង

អតិថិជន​មួយ​ចំនួន​មាន​ការ​សង្ស័យ​ពី​សុវត្ថិភាព​ក្នុង​ការ​ទិញ​ប្រើប្រាស់​ទូរសព្ទ​ចិន ប៉ុន្តែ​ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​មួយ​របស់​ចិន​បាន​អះអាង​ពី​ផលិតផល​ទូរសព្ទ​របស់​ខ្លួន​ផលិត​ឡើង​ប្រកប​ដោយ​ស្តង់ដា និង​យក​សុវត្ថិភាព​ជា​ចម្បង។

 

Huawei អះអាង​​ផលិត​ទូរសព្ទ​យក​ស្តង់ដា​និង​សុវត្ថិភាព​ជា​ចម្បង

 

ថ្លែង​ក្នុង​ពេល​ដែល​ក្រុមហ៊ុន Huawei ចាប់​ឆ្នោត​ផ្តល់​សំណាង​ដល់​អតិថិជន​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​កាល​ពី​ម្សិលមិញ​នេះ លោក អែម យុទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា អតិថិជន​ជា​ច្រើន​បាន​ផ្តល់​ការ​ជឿជាក់​លើ​ផលិតផល​ទូរសព្ទ​ចិន តែ​ក៏​មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ដែល​ថា​ទូរសព្ទ​ចិន​ផលិតផល​ឡើង​មិន​មាន​ស្តង់ដារ​និង​អាច​នាំ​បញ្ហា​លើ​ការ​ប្រើប្រាស់។

 

​នាយក​ជាន់​ខ្ពស់​រូប​នេះ​​បញ្ជាក់​ថា Huawei ជា​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ដ៏​ធំ​នៅ​ប្រទេស​ចិន និង​ជាប់​ចំណាត់​ថ្នាក់​លេខ ៣ ជា​ក្រុមហ៊ុន​ចែកចាយ​ទូរសព្ទ​ស្មាតហ្វូន​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក។ ការ​ផលិតផល​ទូរសព្ទ​របស់​ក្រុមហ៊ុន​ផ្តោត​លើ​គុណភាព​និង​សុវត្ថិភាព​ជា​ចម្បង ដើម្បី​ធានា​បាន​ថា​អតិថិជន​នឹង​ទទួល​បាន​ទូរសព្ទ​ដ៏​ល្អ និង​សមស្រប​សម្រាប់​ការ​ប្រើប្រាស់។

 

លោក​បញ្ជាក់​ថា ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​អតិថិជន​ រាល់​ការ​ផលិត​ទូរសព្ទ​របស់​ក្រុមហ៊ុន​បាន​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ពិសោធន៍​ដើម្បី​ធានា​បាន​គុណភាព​និង​សុវត្ថិភាព​មុន​ពេល​បញ្ចេញ​លក់​លើ​ទីផ្សារ ទើប​ធ្វើ​ឲ្យ​ផលិតផល​របស់​ក្រុមហ៊ុន​មាន​ការ​គាំទ្រ​និង​ទទួល​ស្គាល់​ពី​អ្នក​ប្រើប្រាស់​គ្រប់​ទិសទី។

 

នៅ​ទីផ្សារ​កម្ពុជា​ទូរសព្ទ​ម៉ាក Huawei បាន​ក្លាយ​ជា​ម៉ាក​យីហោ​ទូរសព្ទ​ឈាន​មុខ​គេ​ដោយ​កាន់កាប់​ចំណែក​ទីផ្សារ​ប្រហែល ១០ ភាគរយ​ក្នុង​ឆ្នាំ ២០១៥ នេះ និង​ដែល​ក្រុមហ៊ុន​គ្រោង​ពង្រីក​ចំណែក​ទីផ្សារ​ឲ្យ​កាន់​តែ​ច្រើន​ថែម​ទៀត​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។

 

លោក ឯម យុទ្ធូ​បាន​បន្ត​ថា អតិថិជន​កាន់​តែ​ជឿជាក់​លើ​ផលិតផល​ទូរសព្ទ​របស់ Huawei ដែល​មិន​ត្រឹម​តែ​ការ​ផ្តល់​ជូន​តម្លៃ​សមស្រប​តែ​​បច្ចេកវិទ្យា​​ក៏​ឈាន​មុខ​​លើ​គូ​ប្រកួតប្រជែង​ផង​ដែរ។

 

ក្រុមហ៊ុន Huawei កាល​ពី​ម្សិលមិញ​នេះ​បាន​រៀបចំ​កម្មវិធី​ចាប់​ឆ្នោត​ផ្តល់​រង្វាន់​ដល់​ដៃគូ​អាជីវកម្ម​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក។ កម្មវិធី​ចាប់ឆ្នោត​ផ្តល់​រង្វាន់​នេះ​ជា​ផ្នែក​មួយ​​ដែល​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ដើម្បី​លើក​ទឹកចិត្ត​ដល់​ដៃគូ​អាជីវកម្ម​​ដែល​បាន​ជួយ​ជ្រោមជ្រែង​និង​នាំ​ភាព​រីកចម្រើន​ដល់​ការ​អភិវឌ្ឍ​អាជីវកម្ម​របស់​ក្រុមហ៊ុន Huawei៕

 

Huawei អះអាង​​ផលិត​ទូរសព្ទ​យក​ស្តង់ដា​និង​សុវត្ថិភាព​ជា​ចម្បង

 

បន្ត​អាន៖ ទូរសព្ទ​ដៃ MEIZU មាន​លក់​នៅ​ទី​ផ្សារ​កម្ពុជា​ហើយ

បន្ត​អាន៖ វីដេអូ​បង្ហាញ​រូបរាង​កាន់​តែ​ច្បាស់​ម៉ូតូ​ហុងដា​ឌ្រីម ២០១៦

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

នាំមកជូនដោយ

Huawei អះអាង​​ផលិត​ទូរសព្ទ​យក​ស្តង់ដា​និង​សុវត្ថិភាព​ជា​ចម្បង