លោក​កឹម​សុខា កោះប្រជុំ​ជាមួយ​សមាជិក​ព្រឹទ្ធសភា តំណាងរាស្ត្រ និង​ថ្នាក់ដឹកនាំ​គណបក្ស​ខេត្ត​ទូទាំងប្រទេស​

ភ្នំពេញ: ​វេលា​ម៉ោង ៥​ល្ងាច ថ្ងៃទី​២៤ វិច្ឆិកា គឺ​បន្ទាប់ពី​មកដល់​ភ្នំពេញ​វិញ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នឹង​កោះប្រជុំ​ជាមួយ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់ដឹកនាំ​ខេត្ត​ទូទាំងប្រទេស នៅ​ស្នាក់ការ​កណ្តាល ចាក់អង្រែ ក្នុង​រាជធានី​ភ្នំពេញ​។

​ការកោះប្រជុំ​នេះ គឺ​បន្ទាប់ពី​លោក​កឹម សុខា បាន​វិលត្រឡប់​ពី​ក្រៅប្រទេស​មក​កម្ពុជា នៅវេលា​មោង ២ និង ៤០ នាទី ថ្ងៃ​២៤ វិច្ឆិកា​នេះ​។​ ​ចំណែក​លោក សម រង្ស៊ី មិន​ត្រឡប់មក​ជាមួយ​លោក កឹម សុខា នោះទេ​ ដោយ​បន្តដំណើរ​ទៅ​សហគមន៍ ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​អន្តរជាតិ ដើម្បី​បាន​វិល​មក​កម្ពុជា​វិញ ដោយ​មិន​ជាប់ទោស​៕​