​ប្រជាពលរដ្ឋ ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្នើសុំ​អាជ្ញាធរ ជួយ​បង្ក្រាប​ក្មេង​ទំនើង និង​គ្រឿងញៀន​

ភ្នំពេញ: ប្រជាពលរដ្ឋ រស់នៅ​សង្កាត់​កំបូល ព​ន្សាំ​ង កា​កាប និង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ស្នើសុំ​ថ្នាក់ដឹកនាំ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ សូមមេត្តា​ចាត់វិធានការ​ក្តៅ ចំពោះ​ក្រុម​ក្មេង​ទំនើង និង​គ្រឿង​ញឿ​ន ព្រោះ​សព្វថ្ងៃនេះ ពលរដ្ឋ​កំពុង​បារម្ភ អំពី​សុវត្ថិភាព​សន្តិសុខ ដោយសារ​ពួក​ទាំងនេះ​។      

​ថ្លែង​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​២ នៅ​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ព្រឹក​ថ្ងៃទី​២៣ វិច្ឆិកា លោក លឹម ទឹម នៅ​សង្កាត់​កា​កាប និង​លោក សោម សាធ ចៅសង្កាត់​ចោមចៅ ក៏​ដូច​ប្រជាពលរដ្ឋ​រស់នៅ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានស្នើ​សុំ​ឲ្យ​ក្រុមប្រឹក្សា​រាជធានី អាជ្ញាធរ​មូលដ្ឋាន និង​អធិការ​ខណ្ឌ ជួយ​អន្តរាគមន៍​ចុះបង្ក្រាប​ក្មេង​ទំនើង និង​អ្នកប្រើប្រាស់​គ្រឿងញៀន នៅតាម​មូលដ្ឋាន ព្រោះ​សព្វថ្ងៃ ក្រុម​ពួក​ទាំងនេះ កំពុង​អុកឡុក ធ្វើ​សកម្មភាព​ក្នុងភូមិ សង្កាត់ ធ្វើ​ឲ្យ​អ្នកភូមិ អ្នកស្រុក មានការ​ព្រួយបារម្ភ អំពី​សុវត្ថិភាព​សន្តិសុខ​។​

​លោក​ក៏បាន​ស្នើ​អភិបាល រាជធានី​ភ្នំពេញ ដើម្បី​ជួយប្រមូល​ក្មេង​ទំនើង និង​ក្មេង​ប្រើប្រាស់​គ្រឿងញៀន កំពុង​កំរើក​កាន់តែខ្លាំង ដូច្នេះ​សុំ​ឲ្យ​ប៉ូលិស​ជួយ​កុំ​ឲ្យ​មាន​ក្មេង​ទំនើង​ច្រើនពេក​។​
        
​ឆ្លើយតប​បញ្ហា​នេះ លោក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​លើកឡើង ថា ចំពោះ​គ្រឿងញៀន និង​ក្មេង​ទំនើង​នេះ លោក​ទទួលស្គាល់ ដោយ​កន្លងមក នៅក្នុង​ភូមិ សង្កាត់ ប៉ូលិស​តែងតែ​ចុះបង្ក្រាប​ជា ប្រចាំ​រហូតដល់​ចាប់បានអប់រំ​ណែនាំ​ច្រើន លើក ច្រើនសា ប៉ុន្តែ​នៅតែ​ធ្វើ​មិន​ឈ្នះ ពី​បញ្ហា​នេះ​។​

​លោក​បាន​បន្តថា ចាប់ពីពេលនេះ​ទៅ ដើម្បី​បំពេញ​តាម​តម្រូវការ ស្នើសុំ​របស់​បងប្អូន លោក​នឹង​ប្តេជ្ញា​ធ្វើ​រឿងនេះ ឲ្យ​បាន​សកម្ម​ជាមុន ហើយ​លោក ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មេត្តា​ចូលរួម​សហការ ជាមួយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ ដើម្បី​មាន​វិធានការ​ទប់ស្កាត់បាន​ទាន់ពេលវេលា​។​

​លោក​បាន​បន្ថែមថា បញ្ហា​ក្មេង​ទំនើង អធិការ​ខណ្ឌ តែងតែ​បង្ក្រាប​មិនដែល​ប្រ​ងើយ​ត​ន្តើ​យ ឲ្យ​តែ​ដឹង​គឺ​ទៅ​ប​ង្ក្រា តែម្តង​សុំ​ជឿជាក់ លើ​សមត្ថកិច្ច បងប្អូន​ដែលមាន​បន្ទប់​ជួល សូម​មេ​តា​ជួយ​សហការ​ជាមួយ អាជ្ញា​ធរមាន​សមត្ថកិច្ច ហើយ​យើង​ប្តេជ្ញា​ទាំងអស់គ្នា​៕V​/S