រថយន្ត​តូយ៉ូតា​ហ៊ី​លុច ស៊ើ​វ​មួយគ្រឿង ចត​ចោល​មុខផ្ទះ​ពលរដ្ឋ ៤​យប់​៤​ថ្ងៃ​

ព្រះសីហនុ: ពលរដ្ឋ​នៅ​ឆ្នេរ​អូរ​ឈើទាល ផ្នែក​ខាងលើ​រង្វង់​មូល​តោ​ពីរ ក្រុងព្រះសីហនុ សូម​អំពាវនាវ​ឲ្យ​សមត្ថកិច្ច មក​ពិនិត្យ និង​អូស​យក​រថយន្ត ម៉ាក​តូយ៉ូតា ហ៊ី​លុច ស៊ើ​វ មួយគ្រឿង ពាក់​ស្លាក​លេខ ក្រ​-​ព្រះសីហនុ 2A 1099  ដែល​ចត​ទុកចោល នៅលើ​ផ្លូវ មុខ​ហាង​សកល ២ ចំនួន​៤​យប់ ៤​ថ្ងៃ ដោយ​មិនដឹង​ពី​មូលហេតុ​។​
                
​ពលរដ្ឋ​នៅ​ទីនោះ បាន​និយាយថា ការ​ទុកចោល​រថយន្ត រយៈពេល​យូរ​ដូច្នេះ ពួកគាត់​មានការ​ព្រួយបារម្ភ ដោយ​ខ្លាច​កើតមាន ឧបទ្ទវហេតុ​អ្វីមួយ ដូច​ប្រទេស​មួយចំនួន នៅលើ​ពិភពលោក  ហេតុនេះ​ស្នើសុំ​ឲ្យ​សមត្ថកិច្ច មក​អូស​យកទៅ​ទុក​កន្លែង មាន​សុវត្ថិភាព​ផង​ចុះ  ៕V​/S