រថយន្តបុក​ជាមួយ​រថយន្ត របួសធ្ងន់​និង​ស្រាល​៤​នាក់​

​កំពង់ឆ្នាំង: យ៉ាងហោចណាស់ មាន​មនុស្ស​ចំនួន​៤​នាក់ បាន​រងរបួស​ធ្ងន់ និង ស្រាល នៅក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្កឡើង ដោយ​រថយន្ត និង​រថយន្ត បុក​គ្នា​ពេញ​មួយ​ទំហឹង នៅ​ផ្លូវជាតិ​លេខ​៥ កាលពី​វេលា​ម៉ោង​ជិត ៥ ល្ងាច​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥  ក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង  ។​
​    ​
​ប្រភពពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ បានអោយដឹងថា  រថយន្ត​បង្កម៉ាក​តូយ៉ូតា ហ៊ី​លុច ពាក់​ស្លាក​លេខ​ភ្នំពេញ 2J 23 57  បើកបរ​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​នេះ បាន​បន្ថែម​ល្បឿន ដើម្បី​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត នៅខាងមុខ ហើយ​ជ្រុល​ទៅបុក​រថយន្ត ម៉ាក​តូយ៉ូតា កាមរី ឆ្លាម ពាក់​ស្លាក​លេខ កំពង់ធំ   2A 07 27 ​ដែល​កំពុងធ្វើដំណើរ​ប​ញ្ច្រា​ទិស​គ្នា ពេញ​មួយ​ទំហឹង​តែម្តង  ។​
​    ​
​ប្រភព​បាន​អោយដឹងទៀតថា នៅក្នុង​ហេតុការណ៍​នេះ បណ្តាលអោយ​ស្ត្រី​ម្នាក់ ជិះ​នៅលើ​រថយន្ត​តូយ៉ូតា កាមរី​ឆ្លាម រងរបួស​ធ្ងន់ និង​បុរស​ម្នាក់ទៀត រងរបួស​ស្រាល​។ ដោយឡែក បុរស​២​នាក់ ជិះ​នៅលើ​រថយន្ត​ហ៊ី​លុច​ម្នាក់រងរបួស​ធ្ងន់ និង​ម្នាក់ទៀត រងរបួស​ស្រាល  ។​
​    ​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំងអស់ត្រូវបាន​គេ​ដឹក​យកទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំពោះ​មធ្យោបាយ​បង្ករ ត្រូវបាន​ប៉ូលិស អូស​យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយតាម​នីតិវិធី​ច្បាប់​៕V/S