ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​យោធា​អាមេរិក​១​គ្រឿង​នៅ​កូរ៉េ​ខាង​ត្បូង​

យោង​តាម​ YONHAP ថា ក្រោយ​ការ​ធ្លាក់​ឧបត្ថម្ភាគ​ចក្រ​វាយ​ប្រហារ​អាមេរិក​ធុន AH-64 APACHE មួយ​គ្រឿង​កាល​ពី​យប់​ថ្ងៃ​ទី​២៣ វិច្ឆិកា នៅ​ WONJU ខេត្ត​ GANGWON កង​ទ័ព​អាមេរិក​បាន​បញ្ជូន​ក្រុម​ស្រាវ​ជ្រាវ​មួយ​ទៅ​កាន់​ទី​នោះ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ស៊ី​ជម្រៅ​មួយ​ ហើយ​ប្រមូល​បំណែក​ឧទ្ធម្ភាគ​ចក្រ​នេះ។

ប្រមាណ​ជា​២០​នាទី​ បន្ទាប់​ពី​ហោះ​ចេញ​ពី​មូល​ដ្ឋាន​យោធា​អាមេរិក PYEONGTAEK ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ហ្វឹក​ហ្វឺន​ពេល​យប់​ ហោះ​ក្នុង​កម្ពស់​ទាប​ ឧទ្ធ​ម្ភាគ​ចក្រ​នេះ​របស់​កង​ពល​ធំ​ជើង​គោក​ទី​២ នៃ​កង​ទ័ព​អាមេរិក​នៅ​កូរ៉េ​ខាង​ត្បូង​បាន​ធ្លាក់​នា​វេលា​ម៉ោង​ប្រមាណ​ជា​១៨ និង​២២​នាទី​ម៉ោង​ក្នុង​ស្រុក​លើ​ផ្លូវ​ថ្នល់​តំបន់​លេខ​៥៣១ បណ្តាល​ឱ្យ​អ្នក​បើក​​២​នាក់​ជិះ​ក្នុង​នោះ​ស្លាប់​។

ការ​ធ្វើ​ចរាចរណ៍​លើ​ផ្នែក​មួយ​នៃ​ផ្លូវ​តំបន់​នោះ​ត្រូវ​បិទ​ក្រោយ​គ្រោះ​ថ្នាក់​នេះ។ ចំណែក​ឧទ្ធម្ភាគ​ចក្រ​នៅ​រាយ​ប៉ាយ​ពេញ​ផ្លូវ រួច​ខ្សែ​កាប​អគ្គិសនី​ តង់​ស្យុង​ខ្ពស់​ ស្ថិត​នៅ​ក្បែរ​ត្រូវ​កាត់​ផ្តាច់​។

​ក្រុម​អាមេរិក​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ដើម្បី​ប៉ុន​ប៉ង​កំណត់​មូល​ហេតុ​ពិត​ប្រាកដ​នៃ​គ្រោះ​ថ្នាក់​ ដោយ​សន្និ​ដ្ឋាន​ថា វា​អាច​ដោយ​សារ​បញ្ហា​បច្ចេក​ទេស​ ឬ​ការ​បុក​ជាមួយ​ខ្សែ​កាប​អគ្គិសនី​។

កង​ទ័ព​អាមេរិក​គូស​បញ្ជាក់​ថា ក្នុង​ពេល​បំពេញ​បេសកកម្ម​ហ្វឹក​ហ្វឺន​ជា​ទៀង​ទាត់​ អ្នក​បើក​ទាំង​២​នាក់​បាន​ត្រូវ​ស្លាប់​ពេល​ឧទ្ធ​ម្ភាគ​ចក្រ​ពួក​គេ​ធ្លាក់​ ៕