ទ័ពអាកាស​រុស្ស៊ី​កម្ទេច​រថយន្ត​ដឹក​ប្រេង​របស់ ISIS ១០០០​គ្រឿង​នៅ​ស៊ី​រី​

​ស៊ី​រី​៖​រថយន្ត​ដឹក​ប្រេង​ឆៅ​ចំនួន​១០០០​គ្រឿង​ដែល​ក្រុម​ឧទ្ទាម​ISIS​ប្លន់​បាន​ត្រូវកងក​ម្លាំ​អាកាស​រុស្ស៊ី​បាញ់​កម្ទេច ខណៈ​កំពុង​ដឹក​ប្រេង​បញ្ជូន​ទៅកាន់​ខេត្ត al-Raqqa ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​សារព័ត៌មាន ចិន​ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​

​តាម​ប្រភពពី​សារព័ត៌មាន SANA ផ្សាយ​ថា ក្នុង​ប្រតិបត្តិ​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​រុស្ស៊ី ក្នុង​រយៈពេល​ត្រឹម​ប្រាំ​ថ្ងៃ បាន​បំផ្លាញ​ក្បួន​រថយន្ត​ដឹក​ប្រេង និង​អណ្តូង​ចម្រាញ់​ប្រេង​របស់​ពួក​ឧទ្ទាម ដែល​ស្ថិតនៅ​ខេត្ត al-Raqqa ជា​រដ្ឋធានី​ផ្ទាល់​របស់​ពួក​ឧទ្ទាម ISIS និង​អណ្តូងប្រេង​ដែល​ស្ថិតក្នុង​ខេត្ត Deir al-Zour ភាគ​ខាងកើត ប្រទេស ស៊ី​រី​ផងដែរ​។​

​គួរ​បញ្ជាក់ថា ប្រេង​ជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ ដែល​ពួក​ឧទ្ទាម ISIS ពឹង​ផ្អែកលើ​ដើម្បី​បន្ត​ប្រតិបត្តិការ​របស់ខ្លួន​ក្នុងប្រទេស ស៊ី​រី និង​បរទេស​៕

ទ័ពអាកាស​រុស្ស៊ី​កម្ទេច​រថយន្ត​ដឹក​ប្រេង​របស់ ISIS ១០០០​គ្រឿង​នៅ​ស៊ី​រី​