គម្រូស្មាតហ្វូន Oppo សេរ៊ីថ្មី ដូចម្ល៉េះថ្លៃនឹង iPhone 6 Plus

គម្រូស្មាតហ្វូន Oppo សេរ៊ីថ្មី ដូចម្ល៉េះថ្លៃនឹង iPhone 6 Plus

បើយោងតាមគេហទំព័រ GizMoChina របស់ប្រទេសចិន កាលពីពេលថ្មីៗនេះ បានចុះផ្សាយពីរូបភាពមួយសន្លឹក ដោយចង់បង្ហាញពីគម្រូស្មាតហ្វូន Oppo សេរ៊ីថ្មីមួយម៉ូឌែល ដែលត្រៀមបង្ហាញខ្លួនក្នុងពេលខាងមុខ។ សំរាប់រូបមួយនោះ គេសង្កេតឃើញថា Oppo ទំនងជាខ្ចីរូបរាងពី iPhone 6 Plus មកប្រើប្រាស់ នឹងយកប្រភេទលេនកាមេរ៉ាលៀនធំ ដូចទៅនឹង HTC One A9 ផងដែរ ដោយគ្រាន់តែកែគ្រាប់ LED Flash ទម្លាក់មកខាងក្រោម ដែលជាគំនិតរចនាថ្មីរបស់ខ្លួន។ អ្វីដែលកាន់តែពិសេស Oppo នឹងបំពាក់នូវបច្ចេកវិទ្យាពិសេស អាចសាកថ្មលឿនជាងប្រព័ន្ធសាកថ្មរបស់ Qualcomm ដែលយើងហៅថា QuickCharge 2.0 នោះថែមទៀតផង។ យ៉ាងណាមុិញសំរាប់ឈ្មោះពិត របស់វាក៏ពុំទាន់មានការលេចចេញជាផ្លូវការនៅឡើយ ម្ល៉ោះហើយយើងមានតែរង់ចាំមើលជាបន្តទៅទៀត។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus គម្រូស្មាតហ្វូន Oppo សេរ៊ីថ្មី ដូចម្ល៉េះថ្លៃនឹង iPhone 6 Plus
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com គម្រូស្មាតហ្វូន Oppo សេរ៊ីថ្មី ដូចម្ល៉េះថ្លៃនឹង iPhone 6 Plus

ចុះថ្ងៃទី 24 ខែវិច្ឆកា ឆ្នាំ 2015 ម៉ោង 10:45 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ