មូលនិធិ Prince Real Estate ចែក​អំណោយ​ដល់​ពលរដ្ឋ​២៥​គ្រួសារ​ដែល​ទទួល​រង​ផល​ប៉ះពាល់

ភ្នំពេញ៖ អង្គការមូលនិធីសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត (Prince Real Estate Charitable Foundation Organizations)  នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានធ្វើការចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋចំនួន២៥គ្រួសារ ក្នុងសង្កាត់ទន្លេបាសាក់ ជាការសុំទោសចំពោះផលប៉ះពាល់បន្តិចបន្ទួច ពីការដ្ឋានសំណង់ក្រុមហ៊ុន ព្រីនស៍ផ្លាហ្សា ។

លោក QIU GUO XING ប្រធានអង្គាការមូលនិធិសប្បុរសធម៌ Prince Real បានឲ្យដឹងថា ការចែកអំណោយជូនប្រជាពលរដ្ឋនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអ៊ុទូក និងសុំការអធ្យាស្រ័យ យោគយល់ពីពួកគាត់ ដែលបានរស់ក្រោយការដ្ឋានសំណង់ក្រុមហ៊ុន ព្រីនស៍ផ្លាហ្សា ដែលកន្លងមកការសាងសង់គម្រោងនេះធើ្វឲ្យមានការរំខាន។

ទាក់ ទងនឹងផលប៉ះពាល់នៃការសាងសង់វិញ លោកបានបញ្ជាក់ថា ក្រុមហ៊ុននឹងដោះស្រាយបញ្ហាប៉ះពាល់ជូនប្រជាពលរដ្ឋដែលរស់នៅក្រោយ ការដ្ឋាន គម្រោងសាងសង់របស់ក្រុមហ៊ុនឲ្យបានឆាប់រហ័ស និងស្របតាមសំណូមពររបស់ពួកគាត់។

លោកបានបន្តថា អំណោយទំាងអស់នេះសម្រាប់មួយគ្រួសារទទួលបានអង្ករចំនួន ៥០គីឡូក្រាម មីយើង ចំនួន២កេស អាវយឺតមួយ និងថវិកា ចំនួន២០ម៉ឺនរៀល។

លោក សុខ ទ្ធី ចៅសង្កាត់រងទន្លេបាសាក់បានតំណាងឲ្យសង្កាត់រងទន្លេបាសាក់ និងប្រជាពលរដ្ឋទាំង ២៥ គ្រួសារ ថ្លែងអំណរគុណដល់អង្គាការមូលនិធិសប្បុរសធម៌ ព្រី Prince Real Estate ដែលបានឧបត្ថម្ភអំណោយខាងលើ និងជូនពរដល់អង្គការ និងក្រុមហ៊ុនប្រកបដោយភាពជោគជ័យនាថ្ងៃអនាគត៕