អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បាញ់​កាំជ្រួច នៅ​ទន្លេចតុមុខ មុខ​ព្រះបរមរាជវាំង ចំនួន​៤​លើក​

ភ្នំពេញ: ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក សាលា​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ការបាញ់​កាំជ្រួច នៅ​ទន្លេចតុមុខ មុខ​ព្រះបរមរាជវាំង ចំនួន​៤​លើក​។​

​សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង ស្តីពី ការបាញ់​កាំជ្រួច​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក បាន​ឲ្យ​ដឹងថា ការបាញ់​កាំជ្រួច នៅ​ទន្លេចតុមុខ មុខ​ព្រះបរមរាជវាំង ចំនួន​៤​លើក​នោះ​រួមមាន ៖១)​ថ្ងៃទី​២៤​ខែវិច្ឆិកា វេលា​ម៉ោង ៧​យប់ ២) ថ្ងៃទី​២៥​ខែវិច្ឆិកា វេលា​ម៉ោង​៧​យប់​និង​ម៉ោង​១២​យប់ និង​ថ្ងៃទី​២៦​ខែវិច្ឆិកា វេលា​ម៉ោង ៧​យប់​។​

​សាលា​រាជធានី​ភ្នំពេញ បាន​បន្តថា ដើម្បី​បញ្ចៀស​បាន​នូវ​ឧបទ្ទវហេតុ​អាក្រក់​ផ្សេងៗ អាច​កើតមានឡើង​ជាយថាហេតុ សាលា​រាជធានី​ភ្នំពេញ ស្នើ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាមផ្លូវ​ទឹក ពិសេស​ម្ចាស់​ទូក​នេសាទ ទូក កាណូត​ទេសចរណ៍ និង​មធ្យោបាយ​ធ្វើដំណើរ​តាមផ្លូវ​ទឹក​គ្រប់​ប្រភេទ ផ្អាក​សកម្មភាព​ឆ្លងកាត់​តំបន់​រៀបចំ​ពិធី​មុន និង​ក្រោយពេល​អុជ​កាំជ្រួច​រយៈពេល​១​ម៉ោង​។​

​សាលា​រាជធានី​ភ្នំពេញ បាន​ស្នើសុំ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​អញ្ជើញ​ចូលរួម​កម្សាន្ត ទស្សនា​ទស្សនីយភាព​ភ្លើ​ង​ចម្រុះ​ពណ៌​នៃ​ការបាញ់​កាំជ្រួច​ក្នុង​ព្រះរាជ​ពិធី​នេះ​៕​

អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បាញ់​កាំជ្រួច នៅ​ទន្លេចតុមុខ មុខ​ព្រះបរមរាជវាំង ចំនួន​៤​លើក​

អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បាញ់​កាំជ្រួច នៅ​ទន្លេចតុមុខ មុខ​ព្រះបរមរាជវាំង ចំនួន​៤​លើក​