​នី រតនា ម៉ៅ ហា​ជី និង សៅ ឧ​ត្ត​ម ស្រែក​ផ្អើល Black Night Party

ភ្នំពេញ: តារាចម្រៀង បី​ដួង ដែល​ទើបតែ​ដុះ​ពន្លក​ចេញពី​កម្មវិធី ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodia Idol បានធ្វើ​ឲ្យ​កម្មវិធី សម្ពោធ​ស្រា Johnie Walker កងរំពង ពេញ​ទាំង​ពិធី​ទាំងមូល នៅក្នុង​ហាង​មួយ ក្នុង​រាជធានី​ភ្នំពេញ​។ ពិធី​ច្រៀង​រាំ​នេះ ធ្វើឡើង​ក្រោម​អត្ថន័យ  “Black Night Party” ដែលមាន​ការអញ្ជើញ​ចូលរួម ពី​បណ្តា​យុវវ័យ ដែលជា​អ្នកគាំទ្រ​របស់ តារាចម្រៀង​ទាំងបី និង​ស្រា Johnie Walker រួមទាំង​ការចាប់​រង្វាន់​ដល់ អតិថិជន​របស់ខ្លួន​ទៀតផង​។​
​    ​
​នៅក្នុង​កម្មវិធី “Black Night Party” នេះ ក៏មាន​ការចាប់​រង្វាន់ ដល់​អតិថិជន ដែលមាន​ទំនុកចិត្ត ក៏ដូចជា​ការ ភ្លក្ស​រសជាតិ​ស្រា​ថ្មី ដែលមាន​ជាតិ​ស្រទន់ ជាពិសេស គឺ​ការផ្តល់​ទំនុកចិត្ត​ជាមួយ រសជាតិ​ស្រា​ថ្មី​លំដាប់ថ្នាក់​ពិភពលោក និង​ការបង្កើន​ដល់​ម៉ាក​សញ្ញា Johnie Walker​។​

​តារាចម្រៀង​ទាំងបី​ដួង បានធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន ទប់ខ្លួន​ទ្រាំ​មិន​រាំ​មិនបាន ជាមួយ នឹង​សំនៀងស្រទន់ម្យ៉ាង​ម្នាក់ នៃ​ពួកគេ ដែល​រឹតតែ​ធ្វើ​ឲ្យ​កម្មវិធី “Black Night Party”  ពោរពេញ​ដោយ​សំឡេង​ហ៊ោ​រក​ញ្ច្រៀ​វ មិនអាច​បរិយាយ​បាន​៕V/S

​នី រតនា ម៉ៅ ហា​ជី និង សៅ ឧ​ត្ត​ម ស្រែក​ផ្អើល Black Night Party

​នី រតនា ម៉ៅ ហា​ជី និង សៅ ឧ​ត្ត​ម ស្រែក​ផ្អើល Black Night Party

​    ​