Huawei ផ្ដល់​រង្វាន់​សន្ធឹក​ស​ន្ធា​ប់ ដល់​អាជីវករ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

ភ្នំពេញ: ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន ផ្តល់​ដំណោះស្រាយ​ព័ត៌មានវិទ្យា បច្ចេកវិទ្យា​ទូរគមនាគមន៍ (ICT) និង​ស្មា​ត​ហ្វូ​ន ឈានមុខ​គេ​របស់​ពិភពលោក ថ្មីៗ​នេះ បានផ្តល់​រង្វាន់​យ៉ាងច្រើន សន្ធឹកសន្ធាប់ ដល់​អាជីវករ ចែកចាយ​របស់ខ្លួន​ទូទាំងប្រទេស ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក សំពះ​ព្រះ​ខែ និង​អកអំបុក​។​

​កម្មវិធី​ចាប់ឆ្នោត​ចំណេញ​ទ្វេដង សម្រាប់​អាជីវករ ស្មា​ត​ហ្វូ​ន Huawei ប្រព្រឹត្ត ទៅ​កាលពី​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ ម៉ោង ៣ រសៀល នៅ Showroom របស់ Huawei ដែលមាន​ទីតាំង នៅ​ផ្សារ ទំនើប​សុ​វណ្ណា ជាន់​ទី​៤  ក្រោយ​ការចូលរួម​ពី ថ្នាក់ដឹកនាំ​របស់ Huawei អាជីវករ​ចែកចាយ និង​បណ្ដា​អ្នកសារព័ត៌មាន​មកពី​ស្ថាប័ន​ផ្សេងៗ ជាច្រើន​នាក់​ផងដែរ​។​

​លោក អែម យុ​ទ្ធូ នាយក​ទីផ្សារ​ជាន់ខ្ពស់ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Huawei ប្រចាំ ប្រទេស​កម្ពុជា បាន​ថ្លែងថា​៖ “​កម្មវិធី​ចំណេញ​ទ្វេដង សម្រាប់​អាជីវករ​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​លើកទឹកចិត្ត ជូន​ដល់​អា​ជីករ​ទាំងអស់​របស់ Huawei ដែល​បាន​គាំទ្រ និង​ជួយ​ជ្រោមជ្រែង ចែកចាយ​ផលិតផល Huawei ទៅកាន់​អ្នកប្រើប្រាស់ ទូទាំងប្រទេស​។​”

​លោក យុ​ទ្ធូ បន្តថា ការគាំទ្រ​មិនអាច​កាត់ថ្លៃ​បាន របស់​អាជីវ​ករទាំង​អស់ គឺជា​គន្លឹះ​សំខាន់​នៃ​កំណើន អាជីវកម្ម​ដ៏​គួរឱ្យភ្ញាក់ផ្អើល និង​ជា​ចំណងទាក់ទង​ដ៏​រឹងមាំ ជាមួយ​អតិថិជន​។ អាជីវករ​របស់ Huawei មិនមែន​ត្រឹមតែ​លក់ ស្មា​ត​ហ្វូ​ន Huawei ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​ដៃគូ​ដ៏​សំខាន់ ក្នុង​ការជួយ​ឱ្យ​ប្រជាជន​កម្ពុជា ទទួលបាន​នូវ​ភាព​ស៊ី​វិ​ល័យ និង​អាច​ភ្ជាប់​ទំនាក់ទំនង ទៅកាន់​ពិភពលោក បាន​យ៉ាង​ងាយស្រួល​ទៀតផង​។ ដូច្នេះ​Huawei បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុង​ការកសាង ទំនាក់ទំនង​រឹងមាំ រវាង​អាជីវករ ក៏ដូចជា អតិថិជន​ទាំងអស់​។

​គួរ​បញ្ជាក់ថា រង្វាន់​នៅក្នុង​កម្មវិធី​ចំណេញ​ទ្វេដង សម្រាប់​អាជីវករ​នេះ រួមមាន​៖ ម៉ូតូ Yamaya Tuarus ( ១​រង្វាន់​) Huawei Honor 6 Plus (៤​រង្វាន់​) Huawei G7 (៥​រង្វាន់​) Huawei Y520 (៧​រង្វាន់​)  Mobile Wi-Fi (៧​រង្វាន់​) និង​ឧបករណ៍​បំពង​សំឡេង​ឥត​ខ្សែ ២០០ រង្វាន់​។ ចំពោះ​អ្នកឈ្នះ​រង្វាន់​ម៉ូតូ YAMAYA TUARUS ឈ្មោះ គឹម រិទ្ធី (kim rithy)​។​

​គួររំលឹកថា ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Huawei តែងតែ​ផ្ដល់​កិត្តិយស ជូន​អាជីវករ​ចែកចាយ​របស់ខ្លួន ជា​ញឹកញាប់ តាមរយៈ​ការផ្ដល់ជូន នូវ​ប្រួ​ម៉ូ​សិន​ពិសេស ដំណើរ​កម្សាន្ត​ជាមួយ Huawei Fans Trip ការចួលរួម​កម្ម​វី​ធី សម្ពោធ​ផលិតផល​ថ្មីៗ ក្នុង និង​ក្រៅ ប្រទេស និង​កម្ម​វ​ធី ចាប់ឆ្នោត​ផ្សងសំណាង ចំណេញ​ទ្វេដង សម្រាប់​អាជីវករ​ជាដើម​៕V​/S