​ព្រះមហាក្សត្រ ប្រទាន​ថវិកា ១.០០០​ដុល្លារ ដល់​កាកបាទក្រហមកម្ពុជា​

ភ្នំពេញ: ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហនុ បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ប្រទាន ព្រះរាជ​ទ្រព្យ ចំនួន ១.០០០ ដុល្លារ ដល់​កាកបាទក្រហមកម្ពុជា សម្រាប់​ខែវិច្ឆិកា ឆ្នាំ​២០១៥ តាមរយៈ សម្តេច ចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង ព្រះបរមរាជវាំង​។​

​យោងតាម​សេចក្តីប្រកាស របស់​កាកបាទក្រហម​កម្ពុជា ចេញ​កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ បានអោយដឹងថា ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​ប្រោស​ព្រះ​ប្រទាន ព្រះរាជ​ទ្រព្យ ដើម្បី​ទ្រទ្រង់ សកម្មភាព​មនុស្សធម៌ របស់​កាកបាទក្រហម សំរាប់​ជួយសង្គ្រោះ​ប្រជារាស្ត្រ កម្ពុជា​ក្រីក្រ ទទួលរង​គ្រោះដោយ​គ្រោះមហន្តរាយ​ផ្សេងៗ​៕V/S

​ព្រះមហាក្សត្រ ប្រទាន​ថវិកា ១.០០០​ដុល្លារ ដល់​កាកបាទក្រហមកម្ពុជា​