​Selena Gomez និង​ Justin Bieber ពិត​ជា​​​ផ្ដើម​ស្នេហ៍​ជា​ថ្មី​​វិញ​​មែន?

​Selena Gomez និង​ Justin Bieber ពិត​ជា​​​ផ្ដើម​ស្នេហ៍​ជា​ថ្មី​​វិញ​​មែន?

​Selena Gomez និង​ Justin Bieber ​ដែល​ជា​អតីត​គូ​ស្នេហ៍​ដ៏​ផ្អែម​ល្ហែម​​ជាមួយ​គ្នា ​បាន​បង្ហាញ​សកម្មភាព​មួយ​ចំនួន​ ធ្វើ​ឲ្យ​គេ​យល់​ឃើញ​ថា ​តារា​​ល្បី​ទាំង​២​រូប​នេះ ​​អាច​នឹង​​ផ្ដើម​ក្ដី​ស្នេហ៍​ជា​ថ្មី​ជាមួយ​គ្នា​ឡើង​វិញ។

 

​Selena Gomez និង​ Justin Bieber ពិត​ជា​​​ផ្ដើម​ស្នេហ៍​ជា​ថ្មី​​វិញ​​មែន?

 

Selena ​បាន​​ប្រាប់​ដល់​ ELLE កាល​ពី​ខែ​កញ្ញា​ថា “នរណា​ដឹង” ​បើ​នាង​ និង​អតីត​មិត្ត​ប្រុស​​នាង Justin ​អាច​នឹង​​ស្រលាញ់​គ្នា​ជា​ថ្មី។ រីឯ​ Justin ក៏​បាន​បញ្ជាក់​ថា ខ្លួន​នៅ​តែ​ស្រលាញ់​ Selena នៅ​ឡើយ​ដែរ ដោយ​តារា​វ័យ​​២១​ឆ្នាំ​រូប​នេះ បាន​ប្រាប់​ដល់​ Access Hollywood កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ​ថា “ខ្ញុំ​មិន​ដែល​ឈប់​ស្រលាញ់​នាង​ម្ដង​ណា​ទេ”។

 

យ៉ាងណាមិញ កាល​ពី​ពេល​ថ្មី​ៗ​នេះ ពួកគេ​ទាំង​២​ បាន​បង្ហាញ​សកម្មភាព​៤​យ៉ាង​ទៀត ដែល​ធ្វើ​ឲ្យ​មាន​មតិ​ជា​ច្រើន​យល់​ថា មិន​យូរ​ទេ​​ម្ចាស់​បទ​ “What Do You Mean?” និង​​​តារា​វ័យ​២៣​ឆ្នាំ Selena ​នឹង​ក្លាយ​ជា​គូ​ស្នេហ៍​គ្នា​ម្ដង​ទៀត។ ​សកម្មភាព​ទាំង​៤​នោះ រួម​មាន៖

 

១. Justin Bieber ច្រៀង​បទ​ “My Girl” ទៅ​កាន់ Selena Gomez ស្ដាប់​ ​កាល​យប់​ថ្ងៃ​សុក្រ​ សប្ដាហ៍​មុន ក្នុង​ភោជនីយដ្ឋាន​មួយ។

 

@justinbieber singing my girl to @selenagomez….is this real? Pure magic.

A video posted by lındsey (@eatprayphoto) on

 

២. Justin Bieber និង​ Selena Gomez ​​បាន​ដើរ​ស្និទ្ធស្នាល​គ្នា​​ពេល​យប់​ កាល​សប្ដាហ៍​មុន។ ​ក្នុង​រូប​ភាព​ ដែល​ត្រូវ​បាន​ក្រុម​អ្នក​ប្រមាញ់​រូប​ថត ផ្ដិត​បាន​រូបភាព​​បាន ឃើញ​ថា​ពួកគេ​មិន​បាន​កាន់​ដៃ​គ្នា​​មែន​ តែ​  ​Selena បាន​យក​ដៃ​ដាក់​លើ​ស្មា Justin យ៉ាង​ជិត​ស្និទ្ធ។

 

​Selena Gomez និង​ Justin Bieber ពិត​ជា​​​ផ្ដើម​ស្នេហ៍​ជា​ថ្មី​​វិញ​​មែន?

 

៣.  Justin​ និង​ Selena បាន​ចូល​រួម​ពិធី​​ប្រគល់​ពាន​រង្វាន់​ AMAs។ TMZ បាន​រាយការណ៍​ថា ពួកគេ​ទាំង​២​នាក់ ចង់​ផ្លាស់​ប្ដូរ​កៅអី​​អង្គុយ​នៅ​ពេល​ជិត​ដល់​ម៉ោង​​ចាប់​ផ្ដើម ដោយ​ចង់​អង្គុយ​ជាប់​គ្នា​ ដូច​កាល​ពួកគេ​ធ្លាប់​ធ្វើ កាល​ឆ្នាំ​២០១១។

 

​Selena Gomez និង​ Justin Bieber ពិត​ជា​​​ផ្ដើម​ស្នេហ៍​ជា​ថ្មី​​វិញ​​មែន?

 

៤. Selena Gomez ទៅ​ចូល​រួម​ពិធី​ជប់លៀង​ AMA របស់​ Justin Bieber។ ពួកគេ​បាន​ចូល​រួម​ក្នុង​ពិធី​ជប់លៀង​ជាមួយ​គ្នា និង​ពុំ​បាន​គេច​មុខ​គ្នា​​ឡើយ។

 

​Selena Gomez និង​ Justin Bieber ពិត​ជា​​​ផ្ដើម​ស្នេហ៍​ជា​ថ្មី​​វិញ​​មែន?

 

យ៉ាងណា​​ Selena និង​ Justin ពុំ​ទាន់​ត្រឡប់​សាង​ក្ដី​ស្នេហ៍​ជាមួយ​គ្នា​ជា​ថ្មី​ផ្លូវ​ការ​នៅ​ឡើយ​ទេ ​ប៉ុន្តែ​សកម្មភាព​របស់​ពួកគេ​ ពិត​ជា​មាន​ភាព​ស្និទ្ធស្នាល​​ខុស​ប្លែក​ជាង​ពេល​មុន៕

 

-ចុចអាន៖ Selena Gomez និង​ Justin Bieber កៀក​កើយ​គ្នា​សារ​ជា​ថ្មី

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ elle