ទូរសព្ទ​សាក​ថ្ម​​១​សប្ដាហ៍​តែ​១​ដង​ប៉ុណ្ណោះ ជាមួយ​បន្ទះ​អេក្រង់​ថ្មី​នេះ

ទូរសព្ទ​សាក​ថ្ម​​១​សប្ដាហ៍​តែ​១​ដង​ប៉ុណ្ណោះ ជាមួយ​បន្ទះ​អេក្រង់​ថ្មី​នេះ

ក្រុម​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស ​បាន​បង្កើត​សម្ភារៈ​​ជំនួយ​ថ្មី​មួយ ដែល​អាច​ជួយ​ឲ្យ​ទូរសព្ទ​ទំនើបៗ សាក​ថ្ម​​តែ​១​ដង​ប៉ុណ្ណោះ ក្នុង​រយៈពេល ​១​សប្ដាហ៍។

 

ទូរសព្ទ​សាក​ថ្ម​​១​សប្ដាហ៍​តែ​១​ដង​ប៉ុណ្ណោះ ជាមួយ​បន្ទះ​អេក្រង់​ថ្មី​នេះ

 

​សម្ភារៈ​ថ្មី​​នេះ ​គឺជា​បន្ទះ​អេក្រង់​កញ្ចក់​ ​ដែល​អាច​ដាក់​ស្រោប​ទូរសព្ទ, tablets និង​នាឡិកា​ឆ្លាតវៃ ហើយ​វា​ពុំ​ប្រើ​ប្រាស់​ថាមពល​អ្វី​ឡើយ។ គុណ​សម្បត្តិ​ដ៏​ធំ​ធេង​របស់​​សម្ភារៈ​​ថ្មី​នេះ គឺ​វា​ជួយ​ឲ្យ​ឧបករណ៍​ខាង​លើ​ទាំង​អស់​នេះ​ សាក​ថ្ម១​សប្ដាហ៍​ តែ​១​ដង​គត់។

 

​Dr Peiman Hosseini ​វិស្វករ​មក​ពី​សាកលវិទ្យាល័យ​ Oxford University ​ដែល​ជា​អ្នក​បង្កើត​សម្ភារៈ​នេះ​ឡើង បាន​​ប្រាប់​ដល់​ Sunday Telegraph ​ថា៖ “អ្នក​ត្រូវ​សាក​ថ្ម​ទូរសព្ទ​ជា​រៀងរាល់​យប់? ប៉ុន្តែ​ឥឡូវ​បើ​អ្នក​មាន​កញ្ចក់​អេក្រង់​ឆ្លាតវៃ អ្នក​អាច​សាក​ថ្ម​តែ​១​ដង​ប៉ុណ្ណោះ ក្នុង​១​សប្ដាហ៍”។

 

ទូរសព្ទ​សាក​ថ្ម​​១​សប្ដាហ៍​តែ​១​ដង​ប៉ុណ្ណោះ ជាមួយ​បន្ទះ​អេក្រង់​ថ្មី​នេះ

 

​ការ​រក​ឃើញ​ថ្មី​នេះ ​​ពិត​ជា​​សំខាន់​ណាស់ ព្រោះ​ថា​៩០% ​នៃ​ថាមពល​ថ្ម​របស់​ឧបករណ៍​ប្រើ​ប្រាស់​ទាំង​អស់ គឺ​ស៊ី​ថ្ម ឬ​ទាញ​យក​ថាមពល ​ដោយសារ​តែ​អេក្រង់​របស់​វា។ យ៉ាងណាក្ដី ​សម្ភារៈ​ជំនួស​អេក្រង់​ថ្មី​នេះ ពុំ​ទាន់​ប្រកាស​ថ្ងៃ​ចេញ​លក់​នៅ​ឡើយ​ទេ៕

 

ទូរសព្ទ​សាក​ថ្ម​​១​សប្ដាហ៍​តែ​១​ដង​ប៉ុណ្ណោះ ជាមួយ​បន្ទះ​អេក្រង់​ថ្មី​នេះ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail

នាំមកជូនដោយ

ទូរសព្ទ​សាក​ថ្ម​​១​សប្ដាហ៍​តែ​១​ដង​ប៉ុណ្ណោះ ជាមួយ​បន្ទះ​អេក្រង់​ថ្មី​នេះ