ព្រាប សុវត្ថិ​ហាត់​សមមុខ​វត្ត​បុទុម ត្រៀម​សំដែង​ទទួល​បង​ប្អូន​កម្សាន្ត​បុណ្យ​អុំទូក

ព្រាប សុវត្ថិ​ហាត់​សមមុខ​វត្ត​បុទុម ត្រៀម​សំដែង​ទទួល​បង​ប្អូន​កម្សាន្ត​បុណ្យ​អុំទូក

តារា​ចម្រៀង​ដ៏​ល្បី​ឈាន​មុខ​របស់​ប្រទេស​កម្ពុជា លោក ព្រាប សុវត្ថិ​ កំពុង​ហាត់​សម​សម្រាប់​ការ​ត្រៀម​ចូលរួម​សំដែង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះខែ​និង​អក​អំបុក។

 

ព្រាប សុវត្ថិ​ហាត់​សមមុខ​វត្ត​បុទុម ត្រៀម​សំដែង​ទទួល​បង​ប្អូន​កម្សាន្ត​បុណ្យ​អុំទូក

 

ទោះ​បី​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​នៅ​រាជធានី​ភ្នំពេញ​មាន​ការ​អាក់ខាន ប៉ុន្តែ​អាជ្ញាធរ​និង​បណ្តា​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​តែ​បន្ត​រៀបចំ​កម្មវិធី​កម្សាន្ត​នានា ដើម្បី​ផ្តល់​ការ​កម្សាន្ត​សប្បាយ​ដល់​បង​ប្អូន​មក​ពី​បណ្តា​ខេត្ត​ក្រុង​នានា ដែល​ធ្វើ​ដំណើរ​មក​ទស្សនា​រាជធានី​ភ្នំពេញ​នា​ឱកាស​ដ៏​ពិសេស​នេះ។

 

ដូច​នៅ​ព្រឹក​នេះ​នៅ​ខាង​មុខ​វត្តបទុមវតី​​ ក៏​មាន​​រៀបចំ​ឆាក​តន្រ្តី​របស់​​​​ក្រុមហ៊ុនស្រាបៀរ​អង្គរ​​​​ដោយ​មាន​ការ​ចូលរួម​សំដែង​ពី​លោក​ព្រាប សុវត្ថិ ជា​តារា​ចម្រៀង​ដ៏​ល្បី​នៃ​ប្រទេស​កម្ពុជា។ ចំណែក​នៅ​កោះពេជ្រ​ក៏​មាន​ឆាក​តន្រ្តី​​របស់​ក្រុមហ៊ុន Smart និងស្រាបៀរកម្ពុជាដែល​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រគំតន្ត្រី​រយៈ​ពេល ៣ ថ្ងៃ​ដើម្បី​ផ្តល់​ការ​កម្សាន្ត​ដល់​ពលរដ្ឋ​ក្នុង​ឱកាស​ចូលរួម​​ព្រះរាជ​ពិធី​បុណ្យ​អុំទូក៕

 

ព្រាប សុវត្ថិ​ហាត់​សមមុខ​វត្ត​បុទុម ត្រៀម​សំដែង​ទទួល​បង​ប្អូន​កម្សាន្ត​បុណ្យ​អុំទូក

 

ព្រាប សុវត្ថិ​ហាត់​សមមុខ​វត្ត​បុទុម ត្រៀម​សំដែង​ទទួល​បង​ប្អូន​កម្សាន្ត​បុណ្យ​អុំទូក

 

ព្រាប សុវត្ថិ​ហាត់​សមមុខ​វត្ត​បុទុម ត្រៀម​សំដែង​ទទួល​បង​ប្អូន​កម្សាន្ត​បុណ្យ​អុំទូក

 

អត្ថបទ៖ ប៊ុណ្ណារ៉ា