វណ្ណ វ​ល័​ក្ខ ហ៊ាន​បញ្ចេញ​រូបភាព​សិច​ស៊ី​ស្រើបស្រាល​មិន​ចាញ់​បរទេស ដើម្បី​ដណ្តើម​ទីផ្សារ​

វណ្ណ វ​ល័​ក្ខ ហ៊ាន​បញ្ចេញ​រូបភាព​សិច​ស៊ី​ស្រើបស្រាល​មិន​ចាញ់​បរទេស ដើម្បី​ដណ្តើម​ទីផ្សារ​

​រាជធានី​ភ្នំពេញ : តារា​សម្តែង​រូប​ស្រស់​សោភា សិច​ស៊ី​នាង វណ្ណ វ​ល័​ក្ខ បានធ្វើ​ឲ្យ​ទស្សនិកជន អ្នកគាំទ្រ​ជាច្រើន មានការ​ភ្ញាក់ ផ្អើល​ជាថ្មី ខណៈដែល​រូបថត​ក្ដៅ​សាច់​បញ្ចេញ​ភាព​សិច​ស៊ី គ្រាន់តែ​បិទបាំង​នៅត្រង់ចំណុច សំខាន់​មួយចំនួន​របស់​នាង​ជាច្រើន​សន្លឹក ត្រូវបាន​យកទៅ​បង្ហោះ​ជា​សាធារណៈ​នៅលើ​បណ្តាញ សង្គម​ហ្វេ​ស​ប៊ុ​ក​។​

 

​តារា​ស្រី​រាង​ខ្ពស់ស្រឡះ សាច់​ស​ម៉ដ្ឋ​រលោង កញ្ញា វណ្ណ វ​ល័​ក្ខ ជារឿយៗ​ទស្ស​និជ​ន​តែង​ឧស្សាហ៍​បានឃើញ​នាង​បង្ហាញ​វត្តមាន ជាមួយនឹង​ការ​ស្លៀកពាក់​តុបតែង​ខ្លួន​សិច​ស៊ី​បញ្ចេញ​សាច់​ខ្ចី​កាច់រាង​ថតរូប លក្ខណៈ​ស្រើបស្រាល ដែល​ភាគច្រើន នៃ​រូបភាព​សិច​ស៊ី​របស់​នាង តែង​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង ពី​មជ្ឈដ្ឋាន​មហាជន​។ ត្រង់ចំណុច​នេះ​ទើប​ធ្វើ​ឲ្យ​សន្ទុះ​កេរ្តិ៍ឈ្មោះ​របស់​នាង មានការ​ស្ទុះ​ហក់​ឡើង យ៉ាង​ឆាប់រ​ហ័យ​លើ ទីផ្សា​សិល្បៈ​។​

 

​តារា​សម្តែង វណ្ណ វ​ល្ល័​ក ដែល​និយម​សម្ដែង​ជា​តួអង្គ​ក្រ​ម៉ិច​ក្រ​ម៉ើ​ម និង​កាច​ឆ្នាស​ពិសេស​នោះ​ទស្សនិកជន​បាន​ស្គាល់​នាង តាមរយៈ​កា​រប​ង្ហ​ញ​រូបភាព​សិច​ស៊ី​ជាច្រើន​សន្លឹក​នៅលើ​ទំព័រសារព័ត៌មាន​។ ពេល​នោះដែរ​ធ្លាប់​ប្រាប់ថា នៅ​ចុងឆ្នាំ ២០១៥ ឬ​ដើមឆ្នាំ​២០១៦ នាង​នឹង​បង្ហាញ​រូបភាព​សិច​ស៊ី​ជាង​ពេលមុន​ជាច្រើន​សន្លឹក ដើម្បី​ទាក់ទាញ​ទីផ្សារ​សម្ដែង​។​

 

​គួររំលឹកថា នៅ​ដើមឆ្នាំ​២០១៥ កន្លងទៅនេះ​កញ្ញា វណ្ណ វ​ល្ល័​ក បាន​បញ្ចេញ​រូបភាព​សិច​ស៊ី​ជាច្រើន​សន្លឹក បានបង្ហាញ​ពី​សកម្មភាព​ពុត​ពេន​ខ្លួន​នៅលើ​គ្រែ ជាមួយនិង​ដងខ្លួន​តូច​ច្រឡឹង​របស់​នាង​ដែល​ធ្វើអោយ​បុរស​មួយចំនួន​ឈ្លក់ វង្វេង នឹង​ភាព​សិច​ស៊ី​របស់​នាង​។ ពេលនោះ​នាង​ក៏​ទទួលបាន​ការចាប់អារម្មណ៍​ពី​មហាជន​ជាច្រើន ពិសេស​តាម​បណ្ដា​ផលិតកម្ម​មួយចំនួន​ក៏បាន​សម្លឹង​ឃើញ​ពី​ទេពកោសល្យ​សិល្បៈ របស់​នាង ដែល​ធ្វើអោយ​នាង​មានឱកាស​ទទួល​បានកា​រងារ​ជាច្រើន ពោល គឺ​នាង​ទទួលបាន​ការងារ​សិល្បៈ​ច្រើនជាង​ឆ្នាំ​២០១៤​។ លើសពីនេះ​នៅ​ចុងឆ្នាំ​២០១៥​នេះ​នាង​ទើប​ទទួលបាន​តំណែង​តួឯក​ស្រី​នៅក្នុង ភាគ​របស់​ស្ថានីយទូរទស្សន៍​មួយ​ផងដែរ​។​

 

​រឿង​នោះ​តម្រូវ​ឲ្យ​នាង​សម្ដែង​ជា​តួអង្គ​ក្រ​ម៉ិច​ក្រ​ម៉ើ​ម​។ តាមរយៈ​ប្រជាប្រិយភាព​ដែល​នាង​កំពុងតែ​ទទួលបាន​នេះ ធ្វើអោយ​មហាជន​ជាច្រើន​គិតថា នាង​នឹង​ពង្រឹង​ភាព​សិច​ស៊ី​របស់​នាង​តាម​ការសន្យា​របស់​នាង​ជាក់​ជាមិនខាន តែ​ជួប​នាង​ពេល​ថ្មីៗ​នេះ កញ្ញា វណ្ណ វ​ល្ល័​ក បញ្ជាក់ថា នាង​ចង់​រក្សា​ពាក្យសន្យា​នោះ​ណាស់ ប៉ុន្ដែ​កន្លងមក​នៅពេល​រូបភាព​របស់​នាង​ចេញ​លើ​ទំព័រសារព័ត៌មាន មាន​ទាំង​ការសរសើរ និង​ការរិះគន់ ដូច្នេះ​នាង​ពុំ​សូវ​ហ៊ាន​ថតរូប​បែបនេះ​ទៀត​ទេ បើ​សិច​ស៊ី គឺ​សិច​ស៊ី​ល្មមៗ​។​

 

​នាង​បន្ថែម​ការថត​រូបភាព​បែប​សិច​ស៊ី​ល្មម ព្រោះ​ខ្ញុំ​ចង់​ស្ទង់​មើល​ទីផ្សារ​សិន ថា​តើ​ការថតរូប​ប៉ុណ្ណឹង​ពួកគាត់​អាច​ទទួលយកបាន ឬ​អត់ ប្រសិនបើ​ទទួលបាន​ប៉ុណ្ណឹង ខ្ញុំ​នឹង​រក្សា​វា​អោយនៅ​ត្រឹមហ្នឹង​។ យ៉ាងណា​កញ្ញា វណ្ណ វ​ល្ល័​ក ប្រាប់ថា នាង​គ្មាន​បំណង​ចង់​ប្រកួតប្រជែង​ភាព​សិច​ស៊ី ជាមួយ​តារា​សម្ដែង​រូប​ណា​ទេ ប៉ុន្ដែ​សម្រាប់​ចិ​ត្ដ​នាង​ហ៊ាន​ថត​បញ្ចេញ​ភាព​សិច​ស៊ី​ខ្លួន​មិន​ចាញ់ តារា​បរទេស​ទេ ៕

វណ្ណ វ​ល័​ក្ខ ហ៊ាន​បញ្ចេញ​រូបភាព​សិច​ស៊ី​ស្រើបស្រាល​មិន​ចាញ់​បរទេស ដើម្បី​ដណ្តើម​ទីផ្សារ​ វណ្ណ វ​ល័​ក្ខ ហ៊ាន​បញ្ចេញ​រូបភាព​សិច​ស៊ី​ស្រើបស្រាល​មិន​ចាញ់​បរទេស ដើម្បី​ដណ្តើម​ទីផ្សារ​ វណ្ណ វ​ល័​ក្ខ ហ៊ាន​បញ្ចេញ​រូបភាព​សិច​ស៊ី​ស្រើបស្រាល​មិន​ចាញ់​បរទេស ដើម្បី​ដណ្តើម​ទីផ្សារ​ វណ្ណ វ​ល័​ក្ខ ហ៊ាន​បញ្ចេញ​រូបភាព​សិច​ស៊ី​ស្រើបស្រាល​មិន​ចាញ់​បរទេស ដើម្បី​ដណ្តើម​ទីផ្សារ​ វណ្ណ វ​ល័​ក្ខ ហ៊ាន​បញ្ចេញ​រូបភាព​សិច​ស៊ី​ស្រើបស្រាល​មិន​ចាញ់​បរទេស ដើម្បី​ដណ្តើម​ទីផ្សារ​

 

វណ្ណ វ​ល័​ក្ខ ហ៊ាន​បញ្ចេញ​រូបភាព​សិច​ស៊ី​ស្រើបស្រាល​មិន​ចាញ់​បរទេស ដើម្បី​ដណ្តើម​ទីផ្សារ​