ឧបនាយក​រដ្ឋ​មន្ត្រី​ កែ គឹមយ៉ាន ​ចែក​អំណាច​នៅ​ស្រុក​ភ្នំ​ស្រុក

​ខេត្តបន្ទាយ​មាន​ជ័យ ៖ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​មាន​ប្រសាសន៍​ថា​​ ​ដោយ​មានការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​មាន​សម្តេច​​អគ្គ​មហា​សេនាបតីតេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ពី​ទុក្ខលំបាក​ប្រជាពលរដ្ឋ ​លោក​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱ​វាទ​បាន​ជួប​សំណេះសំណាល់​ និង​នាំ​យក​អំណោយ​ចែក​ជូន​ដល់​​​ប្រជាពលរដ្ឋ​​ ដែល​មាន​ជីវភាព​ជួប​ការ​លំបាក​ចំនួន​២១៣​គ្រួសារ ​ក្នុងស្រុក​ភ្នំ​ស្រុ​ក ​អំណោយ​ដែល​នាំ​យក​មក​ចែក​ជូន​នា​ពេល​នេះ រួម​មាន អង្ករ សា​រុង នំ​ធុង ទឹកស៊ីអ៊ីវ ទឹកត្រី និង​មនុស្ស​​ចាស់​ ទទួល​បាន​វ៉ែនតា ​​កាល​ពី​ថ្ងៃទី​២២ វិច្ឆិកា នៅ​ភូមិ​តាអុង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ។

លោក​បាន​មាន​ប្រសាសន៍​​ជំរុញ​​ឱ្យ​លោក​​អភិបាលខេត្ត​ និង​មន្ទី​រសា​ធារ​ណ​ការ ​និង​ដឹក​ជញ្ជូន​ខេត្ត ​ត្រូ​វ​លើក​គម្រោង​ទៅ​ថ្នាក់​ជាតិ ដើម្បី​កសាង​ផ្លួ​វ​ដែល​ភ្ជាប់​ពី​ផ្លូវ​ប្រាសាទ​បន្ទាយឆ្មា​ និង​ប្រាសាទបន្ទាយ​ទ័ព ​ស្រុក​ថ្មពួក ​ដើម្បី​ត​ភ្ជាប់​មក​កាន់​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក ​។ ​បើ​មាន​ផ្លូវ​ល្អ​ស្រួល​គឺ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​ចូល​មក​​លេង​កម្សាន្ត​ ​ហើយ​ប្រជាពលរដ្ឋ​រក​​ប្រាក់​​បាន ​គឺ​កាត់បន្ថយ​​ភាព​ក្រីក្រ​ និង​ចំណាកដោយ​ខុសច្បាប់​ ។​

ក្នុង​ឱកាស​​នេះ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន បាន​ប្រគល់​ផ្ទះ​១​ខ្នង ​ជូន​ដល់​គ្រួសារ​ក្រីក្រ​គ្មាន​ជ​ម្រក​ដែល​ជា​អំណោយ​​​​ផ្ទាល់​របស់​លោក ៕