ឥស្សរជនខ្មែរដំបូងគេ ឡើងទទួល​ពានរង្វាន់​សន្តិភាព «The Gusi Peace Prize» នៅថ្ងៃ​ស្អែក នាប្រទេស​ហ្វីលីពីន

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្រ្តវ័យក្មេងនៅកម្ពុជា បាន ក្លាយជាជនជាតិកម្ពុជា និងឥស្សរជនខ្មែរដំបូងគេ ទទួលបានពានរង្វាន់សន្តិភាព « The Gusi Peace Prize » ក្នុងភាពជាអ្នកដឹកនាំយុវជន ការគោរពសិទ្ធិ និង ជាអ្នកការពារស្រឡាញ់សម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោក។ លោក ហ៊ុន ម៉ានី រួមនិងម្ចាស់ជ័យលាភី ១៨នាក់ផ្សេងទៀត មកពីជុំវិញពិភពលោក នឹងឡើងទទួលពាន « The Gusi Peace Prize» នៅប្រទេសហ្វីលីពីន នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ស្អែកនេះ វេលាម៉ោងប្រមាណ ៥ល្ងាចម៉ោងនៅ កម្ពុជា។

Gusi Peace Prize ត្រូវបានបង្កើតឡើងដោយលោក Barry Gusi ក្នុងគោលបំណងឧទ្ទិសដល់ឪពុករបស់លោក គឺលោក Gemeniano Javier Gusi អតីតយុទ្ធជននាសម័យសង្គ្រាមលោកលើកទីពីរ ដែលបានតស៊ូរប្រយុទ្ធ ប្រឆាំងជប៉ុន ហើយក្រោយមកបានក្លាយជាអ្នកនយោបាយ និង ជាសកម្មជនសិទ្ធិមនុស្ស។ Gusi ជាអង្គការរបស់អាស៊ី ដែលសំខាន់បំផុត និង នាំមុខគេនៅលើពិភពលោកសព្វថ្ងៃនេះ។

ចាប់ពីឆ្នាំ២០០២មក ពានរង្វាន់ដែលចែកចេញជាច្រើនផ្នែកនេះ ត្រូវបានប្រគល់ជនដល់ឥស្សរជន និងស្ថាប័ន ដែលធ្វើការងារលើការពង្រឹងសន្តិភាព និងការពង្រីកសកម្មភាពផ្សេងៗ ។ ពិធីចែករង្វាន់ត្រូវបានកំណត់ ធ្វើឡើង នៅថ្ងៃពុធ សប្តាហ៍ទី៤ នៃខែវិច្ឆិកា នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
Gusi Peace Prize ត្រូវបានផ្ដល់ជូនដល់ឥស្សរជនគំរូអស្ចារ្យរបស់សង្គម ឬអ្នកដែលបានចួលរួមចំណែកក្នុងការ ឆ្ពោះទៅរកការសម្រេចបាននៃសន្តិភាព និងការគោរពសិទ្ធិមនុស្ស ជីវិត និងសេចក្ដីថ្លៃថ្នូរ មានដូចជា៖ ការសិក្សា ស្រាវជ្រាវវិទ្យាសាស្រ្ត និងរបកគំហើញថ្មីៗ សរីរសាស្រ្ត ឳសថសាស្រ្ត គីមីវិទ្យា រូបវិទ្យា ការសែត ការស្រលាញ់ មនុស្សជាតិ ឬសកម្មភាពមនុស្សធម៌ សេដ្ឋកិច្ច សិល្បៈភាពយន្ត វិចិត្រសិល្បៈសូនរូប និងវិស្វកម្មបច្ចេកវិទ្យា សាស នា នយោបាយ ការកាត់បន្ថយភាពក្រីក្រ អក្សសាស្រ្ត បេតិកភ័ណ្ឌវប្បធម៌ មានទំនាក់ទំនងល្អជាមួយអន្តរជាតិ ស្ថាបត្យកម្ម បុរាណវិទ្យា ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ និងជីវវិទ្យា។

លោក ហ៊ុន ម៉ានី ជាឥស្សរជនខ្មែរដំបូងគេ ដែលបានទទួលជ័យលាភី « The Gusi Peace Prize » ក្នុងចំណោម ម្ចាស់ជ័យលាភី ១៨នាក់ផ្សេងទៀត មកពីអូទ្រីស អូស្ត្រាលី បង់ក្លាដែស បេឡារុស ចិន ចចជា ឆេក អាល្លឺម៉ង់ ជប៉ុន កាហ្សាក់ស្ថាន គៀកហ្ស៊ីសស្ថាន ហូឡង់ ហ្វីលីពីន ព័រទុយហ្គាល់ កាតា រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋ អាម៉េ រិក។ ក្នុងនោះមាន លោក Stanislav Shushkevich អតីតប្រធានាធិបតីបេឡារុស លោក Akskar Akayev អតីតប្រធានាធិបតីគៀកហ្ស៊ីសស្ថាន និងលោក Antonio Eanes អតីតប្រធានាធិបតីព័រទុយហ្គាល់ផងដែរ។

ចំណុចសំខាន់ ដែលធ្វើឲ្យគណៈកម្មការទាំង ២១ប្រទេស សម្រេចចិត្តជ្រើសរើស លោក ហ៊ុន ម៉ានី ជាម្ចាស់ពាន រង្វាន់ពិភពលោកមួយនេះរួមមាន៖
១. រក្សាឲ្យបាននូវសុខសុវត្ថិភាព យុត្តិធម៌ និងសេរីភាពរបស់យុវជន ដោយមិនរើសអើងជាតិសាសន៍ ពណ៌សម្បុរ វណ្ណៈសង្គម និង និន្នាការនយោបាយ
២. លើកកម្ពស់ចលនាចូលរួមដោយស្ម័គ្រចិត្តរបស់យុវជននៅក្នុងការអភិវឌ្ឍ ថែរក្សាបូរណភាពទឹកដី សេចក្ដីថ្លៃ ថ្នូរ សាមគ្គីភាព សន្តិភាព
៣. លើកកម្ពស់ការថែទាំសុខភាព កំសាន្ត កីឡា និង សិល្បៈ
៤. លើកទឹកចិត្តយុវជនក្នុងការស្វែងយល់អំពីប្រវត្តិសាស្រ្ត ប្រពៃណី ទំនៀមទម្លាប់
៥. បង្កើតកិច្ចសហប្រតិបត្តិការ និងទំនាក់ល្អជាមួយ អង្គការសហគមន៍ជាតិ និងអន្តរជាតិ
៦. ផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ បំនិនជីវិត ការអប់រំយុវជន ជាពិសេសសម្រាប់ជនពិការ៕