សម្តេច​ហ៊ុនសែន អំពាវនាវ​ដល់​យុវជន​ខិតខំ​ប្រឹងប្រែង​សិក្សា និង​បង្កើន​សមត្ថភាព ខណៈដែល​កម្ពុជា ត្រូវ​ចូល​សហគមន៍​អាស៊ាន នៅ​ដើមឆ្នាំ​២០១៦

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាស​អំពាវនាវ​ដល់​យុវជន​កម្ពុ​ជា្យ​ខិតខំ​ប្រឹងប្រែង​សិក្សា និង​បង្កើន​សមត្ថភាព ខណៈដែល​កម្ពុជា ត្រូវ​ចូល​សហគមន៍​អាស៊ាន នៅ​ដើមឆ្នាំ​២០១៦​។

​បន្ទាប់ពី​វិល​ត្រលប់​មកពី​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ជាច្រើន​ទៀត នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៣​វិច្ឆិកា សម្តេច​តេ​ជោ ហ៊ុនសែន បាន​លើកឡើងថា "​សហគមន៍​អាស៊ាន​តែមួយ ដែល​នាំមក​នូវ​សន្តិភាព និង​ការរីកចម្រើន សម្រាប់​ប្រទេស​ជា​សមាជិក​ទាំងអស់​។ សូម​យុវជន​ខិតខំ​ប្រឹងប្រែង​សិក្សា និង​បង្កើន​សមត្ថភាព​អោយបាន​ពេញលេញ ដើម្បី​ចាប់យក​ឧិ​កាស​ទាំងឡាយ អោយបាន​ដើម្បី​អនាគត​ខ្លួនឯង​ផង និង​ដើម្បី​ប្រទេសជាតិ​យើង​ផង​"​។

​ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​បន្តថា "​យើង​មាន​មោទនៈភាព ដែល​កម្ពុជា​បាន​ងើបឈរ​បោះជំហាន​ស្មើភាព ជាមួយ​ប្រទេស​សមាជិក​អាស៊ាន និង​សហគមន៍​អន្តរជាតិ​។ កម្ពុជា​នឹង​កាន់តែ​រីកចម្រើន​ទៅ​ព្រម​គ្នា ជាមួយ​សហគមន៍​អាស៊ាន​ទាំងមូល ហើយ​នេះ​គឺជា​គម្រូ​ល្អ​សម្រាប់​អនាគត​មេដឹកនាំ​កម្ពុជា​ទាំងអស់ ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​កាន់តែ​រីកលូតលាស់​ទៅមុខ ជាមួយ​ប្រទេស​ជា​មិត្ត​នៃ​សហគមន៍​អាស៊ាន​ទាំងមូល​"៕​

សម្តេច​ហ៊ុនសែន អំពាវនាវ​ដល់​យុវជន​ខិតខំ​ប្រឹងប្រែង​សិក្សា និង​បង្កើន​សមត្ថភាព ខណៈដែល​កម្ពុជា ត្រូវ​ចូល​សហគមន៍​អាស៊ាន នៅ​ដើមឆ្នាំ​២០១៦