រថ​យន្ត​ RAVE 4 បែក​កង់​រេ​ចង្កូត​ទៅ​បុកនារី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​បាក់​ភ្លៅ​

ខេត្ត​កណ្តាល​ ៖ នារី​វ័យ​ក្មេង​ស្រស់​ស្អាត​ម្នាក់​បាន​រង​របួស​ធ្ងន់​បាក់​ភ្លៅ​ខាង​ឆ្វេង​ ខណៈ​កំពុង​​បើក​ម៉ូតូ​ត្រូវ​រថ​យន្ត​ម៉ាក​រ៉េ​ហ្វរ​មួយ​គ្រឿង​បែក​កង់​រេ​ចង្កូត​មក​បុក​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៣ វិច្ឆិកា លើ​ដង​ផ្លូវ​ជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​លេខ​៣២-៣៣ ស្ថិត​ក្នុង​ភូមិ​ព្រែក​ប៉ុល ឃុំ​បន្ទាយ​ដែក​ ស្រុក​កៀន​ស្វាយ​។

តាម​ប្រភព​ព័ត៌​មាន​បាន​និយាយ​ថា​ ជន​រង​គ្រោះឈ្មោះ​ទី ដានី អាយុ​១៨​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ត្រពាំង​ដំរី ឃុំ​កំពង់​អំពិល ស្រុក​រំដួល ខេត្ត​ស្វាយ​រៀង​ ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ុយ​គី  ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​១AF២៨៧៦ ចំណែក​អ្នក​បើក​រថយន្ត​រ៉េហ្វរ​ឈ្មោះ​លី ស៊ីន​ស៊ី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជា​ជន​ជាតិ​កូរ៉េ មុខ​របរ​ជា​គ្រូ​បង្រៀន​ក្មេង​នៅ​ឃុំ​គគីរ​ធំ ស្រុក​កៀន​ស្វាយ​៕