ប៉េអឹមធ្វើសន្និសីទប្រាប់ថា មិន​មែន​​រឿង​គំនុំទេ គឺប្លន់

ខេត្តស្វាយរៀង ៖ កាលពី​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៥ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ធ្វើ​សន្និសីទកាសែត​បញ្ចប់​មន្ទិល​ក្នុង​រឿង​ករណី​ក្រុម​ចោរប្លន់​៤​នាក់ ប្រដាប់​ដោយ​អាវុធ​ខ្លី​ម៉ាក​K៥៩ ចំនួន​២​ដើម ចូល​ប្លន់​ផ្ទះ​លក់​ថ្នាំពេទ្យ នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង កាលពីរ​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៥ ។

ក្នុង​សន្និសីទកាសែត​ថា លទ្ធផល​ស្រាវជ្រាវ​ចុង​ក្រោយ គឺជា​ករណី​លួច​ដែល​មាន​ស្ថាន​ទម្ងន់ទោស ពុំ​មែន​ជា​ករណី​គំនុំ​ក្នុង​ទំនាស់​ដីធ្លី​ទេ ។ លោក​គង់ កាន បន្ត​ទៀត​ថា ក្រុម​ចោរ​បាន​ចូល​ប្លន់​ផ្ទះ​លក់​ថ្នាំពេទ្យ ដែល​មាន​ជន​រង​គ្រោះ​ឈ្មោះ​ឈួ​រ សុ​ម៉ា​លី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​វេជ្ជបណ្ឌិត និង​ប្រពន្ធ​ឈ្មោះ​អ៊ឹ​ង វ៉ា​យ​ស៊ីវ អាយុ​៤០​ឆ្នាំ ជា​អ្នក​គួ​ក​ជេ​ដី និង​កូនរង​របួស​ឈ្មោះ​សុ​ម៉ា​លី រតនៈ​អាយុ​៦​ឆ្នាំ របួស​កែងជើង​ស្តាំ​ធ្ងន់ ។

លោក​ថា ជនសង្ស័យ​ក្នុង​អំពើ​ប្លន់​នោះ មាន​គ្នា​៤​នាក់ មាន​កាំភ្លើងខ្លី​២​ដើម ។ ស្រី​ម្នាក់​ជា​អ្នក​បើករថយន្ត ហើយ​ជនសង្ស័យ គឺ​បាន​រៀបចំ​គម្រោង​ប្លន់​រយៈពេល​៤​ថ្ងៃ​មក​ហើយ ដោយ​ជនសង្ស័យ​ឈ្មោះ​សា​រ៉ុ​ម ដា​រ៉ា អាយុ​២៩​ឆ្នាំ នៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត និង​ប្រពន្ធ​​ធ្លាប់​ស្គាល់​ជន​រង​គ្រោះ គឺ​រកស៊ី​គួ​ក​ជេ​ដី​ជាមួយ​គ្នា​ធ្លាប់​ចេញ​-​ចូល​ផ្ទះ​ជន​រង​គ្រោះជា​ច្រើន​លើក ។ លោក​គង់ កាន បន្ត​ទៀត​ថា ក្រុម​ចោរ​៤​នាក់ បាន​រៀប​ផែនការ​ប្លន់ និង​បែងចែក​ភារកិច្ច​គ្នា ដោយ​ឈ្មោះ​សា​រ៉ុ​ម ដា​រ៉ា ទៅ​ខ្ចី​រថយន្ត​បងថ្លៃ​ឱ្យ​ប្រពន្ធ​ជា​អ្នក​បើករថយន្ត ហើយ​បុរស​ជា​ប្តី គឺជា​អ្នក​ចូល​ភ្ជង់ និង​បាញ់​ជន​រង​គ្រោះ ។

រីឯ​បុរស់​ម្នាក់​ទៀត មាន​ភារកិច្ច​ជា​ចូល​ធ្វើ​ជា​ទិញ​ថ្នាំពេទ្យ និង​ជា​អ្នក​មើល​ស្ថានភាព​ក្នុងផ្ទះ ដោយ​មាន​កាន់​កាំភ្លើងខ្លី​មួយ​ដើម​ដែរ ហើយ​ចំពោះ​ជនសង្ស័យ​ឈ្មោះ​សំ ស៊ី​នី ដែល​ចាប់ខ្លួន​បាន មាន​ភារកិច្ច​កាន់​ពិល​ឆក់​ជន​រង​គ្រោះ រួច​យក​ខ្នោះ​ជ័រ​ចង​ជន​រង​គ្រោះ​។ ក៏​ប៉ុន្តែ​ការ​ធ្វើ​សកម្មភាព​ប្លន់​មិន​បាន​សម្រេច ដោយ​ជន​រង​គ្រោះ​ស្គាល់​ជនសង្ស័យ ពេល​ជនសង្ស័យ​ដក​កាំភ្លើង​ភ្ជង់​ជន​រង​គ្រោះ​បាន​ប្រតាយប្រតប់ ហើយ​ចោរ​ម្នាក់​បាន​បាញ់​មួយ​គ្រាប់ ត្រូវ​ជន​រង​គ្រោះ​បញ្ឆិត​ស្មា និង​ផ្លា​ត​ត្រូវ​កូនប្រុស​ចំ​ជើង​ខាងស្តាំ​ជន​រង​គ្រោះ​ស្រែក​​ឆោឡោ​ផ្អើល​អ្នក​ជិតខាង ទើប​ក្រុម​ចោរ​ភិត​ភ​យ័​រត់ឡើង​ឡាន​២​នាក់ បើក​ចោល​គ្នា​វា​ម្នាក់រ​ត់ម​ករក​ម៉ូតូឌុប​ជិះ​គេចខ្លួន​ឡើង
ចំ​ម៉ូតូ​នគរបាល ក៏​មានការ​សង្ស័យ​ដឹក​ចូល​បន្ទាយ​កងរាជអាវុធហត្ថ​ក្រុង​ស្វាយ​រៀង​ចាប់ខ្លួន​យ៉ាង​ស្រួល​ឆែកឆេរ​ខ្លួន​យក​បាន​ស្បែកជើង​១​គូ​, មួក​៣, ខ្សែ​ខ្នោះ​ជ័រ​ចងដៃ​៧, ពិល​១,,​ប្រដាប់​ឆក់​១, ថ្នាំ​ផ្តាសាយ​៤​កញ្ចប់​។

ក្រោយ​ពី​សាកសួរ ឈាន​ដល់​ការ​ចាប់​បាន​រថយន្ត​១​គ្រឿង និង​ម្ចាស់​រថយន្ត និង​ឈ្មោះ​សី​វ កា​ស៊ី ដែល​ជា​ប្អូនបង្កើត​ស្ត្រី​បើក​រថ​យន្ត​​ធ្វើ​សកម្មភាព​ប្លន់​មក​សាកសួរ ចំពោះ​ជនសង្ស័យ​៣​នាក់ ស្រី​ម្នាក់ បាន​រត់គេច​ខ្លួន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ តាម​ចាប់ខ្លួន ក៏​ប៉ុន្តែ​​សមត្ថកិច្ច​សុំ​មិន​បង្ហាញ​ឈ្មោះ​ជនសង្ស័យ​៣​នាក់​នោះ​ទេ រីឯ​អាវុធ​២​ដើម ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព ក៏​រក​មិន​ទាន់​ឃើញ​។ ជនសង្ស័យ​ម្នាក់ ត្រូវ​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត រីឯ​រថយន្ត​រក្សា​ទុក​នៅ​សាលាដំបូង​ខេត្តស្វាយរៀង ។