អតីត​បវរកញ្ញា​ហុងកុង​ត្រូវ​គេ​ថត​បាន​ពេល​ថើប​គ្នា​ជាមួយ​អ្នកជំនួញ​ស្ដុកស្ដម្ភ

អតីត​បវរកញ្ញា​ហុងកុង​ឆ្នាំ​២០០៩ វ័យ​៣១​ឆ្នាំ នាង Candy Yuen ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ក្រោយ​ពី​ថត​រឿង​ភាគ​ចិន​បែប​ស៊ើបអង្កេត​កាលពី​ឆ្នាំ​២០១១ ។ រឿង​នោះ​មាន​ចំណងជើង​ថា « Lives of Omission» ប្រែ​ថា «​ជីវិត​ឆាចោល​» ហើយ​រឿង​នេះ​ស្ថិត​ក្នុង​កំពូល​តារាង​របស់ Hong Kong Box Office ទៀត​ផង ។ តាម​រយៈ​ការ​សម្ដែង​ខ្សែភាពយន្ដ​នោះ ធ្វើ​ឱ្យ​ជីវភាព​របស់​អតីត​បវរកញ្ញា Candy Yuen រីក​ចម្រើន​ខ្លាំង ពោល​គឺ​នាង​មាន​លទ្ធភាព​រស់នៅ​ក្នុង​អា​ផាត​មិន​ដ៏​ល្អ​ប្រណីត ។

យោង​តាម​គេហទំព័រ Jayne Star ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង Candy ដែល​ល្បីឈ្មោះ​ខ្លាំង​ក្រោយ​ពី​សម្ដែង​ឈុត​ដោះ​សម្លៀក​បំពាក់​ក្នុង​រឿង «Lives of Omission» កាលពី​ពីរ​ខែ​មុន​ត្រូវ​គេ​ថត​បាន​ពេល​នាង​ថើប​ជញ្ជក់មាត់​គ្នា​ជាមួយ​អ្នកជំនួញ​ដើម​កំណើត​អ៊ីតា​លី​សញ្ជាតិ​បារាំង​លោក Kenneth De Trazegnies ដែល​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន​ផលិត​វាយ​ន​ភណ្ឌ​ពិភពលោក​ឈ្មោះ​ថា MDT Pacific ។ ពួក​គេ​ទាំង​ពីរ​នាក់​ត្រូវ​គេ​ថត​បាន​ក្នុង​សកម្មភាព​ល្អូក​ល្អិន ឱប​ថើប​មាត់​គ្នា ។

គេហទំព័រ Gossip ឱ្យ​ដឹង​ថា អ្នកជំនួញ​វ័យ​៣៦​ឆ្នាំ លោក Kenneth De Trazegnies ត្រូវ​គេ​ស្គាល់​ច្បាស់​មក​ពី​គ្រួសារ​មានកេរ្តិ៍ឈ្មោះ​ល្បី​នៅ​អឺរ៉ុប ។ លោក Kenneth De Trazegnies ធំ​ដឹងក្ដី​នៅ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក និង​ស្នង​មរតក​ពី​គ្រួសារ​របស់​លោក​ដោយ​មាន​ក្រុមហ៊ុន​វាយ​ន​ភណ្ឌ ។

នាង Cady Yuen  ធ្លាប់​មាន​ចំណង​ស្នេហ៍​ជាមួយ​លោក Wing Shya តែ​បាន​បញ្ចប់​កាលពី​ឆ្នាំ​២០០៩ ។

បច្ចុប្បន្ន​លោក​Kennet De Trazegnies គ្រប់គ្រង​គេហដ្ឋាន​ស្កឹមស្កៃ​មួយ​មាន​តម្លៃ​ជាង ៥០​លាន​ដុល្លារ និង​មាន​រោងចក្រ​នៅ​ហុងកុង​។ លោក​បាន​ទៅ​រស់នៅ​ហុងកុង​នៅ​ឆ្នាំ​២០០៧ ហើយ​បាន​សង់រោង​ចក្រ​នៅ​ចិនដីគោក ឥណ្ឌូ​ណេ​ស៊ី និង​ប្រទេស​ប៉ា​គី​ស្ថាន ៕