នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន​អ្នក​ភ្នាល់​ជល់​មាន់​៥​នាក់​ ចាប់​បាន​មាន់គក​២​ក្បាល

ខេត្តកណ្ដាល ៖ នគរបាល​បាល​ស្រុក​ស្អាង​ព័ទ្ធចាប់​បាន​អ្នក​ភ្នាល់​ជល់​មាន់​ចំនួន​៥​នាក់ ​និង​មាន់គក​២​ក្បាលកាល​ពី​វេលា​ម៉ោង១១​ និង​​៣០​នាទីព្រឹក ថ្ងៃ​ទី២៣ វិច្ឆិកា​ នៅ​ចំណុច​ភូមិ​ក្បាលកោះ​កើត ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ខេត្តកណ្តាល ។

ពេល​ឃាត់ខ្លួនអ្នក​ភ្នាល់​ជល់​មាន់ សមត្ថ​កិច្ច​បាន​ដក​ហូតវត្ថុ​តាង​​មាន់គក់​ចំនួន០២​ក្បាល ជញ្ជីង​​០១ កន្ត្រក​មាន់​ចំនួន០២ និង​បង់​សំរាប់​រុំ​ខ្នាយ​មាន់​មួយ​ចំនួន៕