៥ អាកា​រតែង​បង្ហាញ​នៅពេល​កូនតូច​ឈឺ​

Sanofi

​ពេល​កូន​នៅ​តូច​ឪពុកម្តាយ​ម្នាក់ៗ​មិន​ចង់ឱ្យ​កូន​របស់ខ្លួន​កើត​នូវ​បញ្ហា​អ្វី​ទាល់តែសោះ ជាពិសេស​គឺ​ជំងឺ​ផ្សេងៗ ព្រោះ​ពេល​កូន​ឈឺ​ម្តងៗ​កុមា​រតែង​ធ្វើទុក្ខ​ខ្លាំង​ពិបាក​ក្នុងការ​ថែទាំ ក្រៅពីនេះ​នៅ​ត្រូវ​ចំណាយ​ប្រាក់កាស​ក្នុងការ​ព្យាបាល​ថែម​ទៀតផង​។​ ​ខាងក្រោម​នេះ​ជា​អាការ ៥ យ៉ាង​តែង​បង្ហាញ​នៅពេល​កុមារ​កើត​ជំងឺ​ដែល​ឪពុកម្តាយ​អាច សិក្សា​ឈ្វេងយល់​ដោយ​ខ្លួនឯងបាន ៖

១-​ញ៉ាំ​តិច​
​ការដែល​កូន​ធ្លាប់តែ​ញ៉ាំ​បាន​ច្រើន ពូកែ​ញ៉ាំ ប៉ុន្តែ​ពេលនេះ​បែរជា​ញ៉ាំ​បាន​តិច ឬ ស្ទើរតែ​មិន​ញ៉ាំ​សោះ​នោះ​ជា​សញ្ញា​បញ្ជាក់បាន​ថា អាការ​ជំងឺ​ចាប់ផ្តើម​យាយី​កូន​របស់​អ្នក​ហើយ ។ បើ​កូន​របស់​អ្នក​កើតមាន​អាការ​បែបនេះ​គប្បី ព្យាយាម​បញ្ចុក​ទឹកដោះគោ ឬ បញ្ចុក​ទឹក​កូន​ដោយ​ស្លាបព្រា ឬ បឺត​ទឹក​តាម​ដប​ញឹកញាប់​ពីព្រោះថា​វា​នឹង​ជួយ​ឱ្យ​កូន​របស់​អ្នក​មិន​បាត់បង់​ជាតិ​ទឹក​ពី​រាងកាយ និង មិន​ធ្វើឱ្យ​សុខភាព​ទ្រុឌទ្រោម ។​

-​សង្កេត​បន្ថែម
​គួរតែ​សង្កេត​ផង​ថា នៅក្នុង​មាត់​របស់​កូនអ្នកមាន​អ្វី​ខុសពី​ប្រក្រតី​ឬទេ ដូចជា​មាន​ដំបៅ​នៅត្រង់​អណ្តាត មាន​ស្នាម​កន្ទួល​តាម​គែម​អណ្តាត ឬក៏​មាន​ពងបែក​មាត់​ដែលជា​មូលហេតុ​នាំឱ្យ​កូនតូច​មិន​ញ៉ាំ​អាហារ ឬ បៅ​ទឹកដោះគោ ។ បើ​ករណី​មិន​ទុកចិត្ត ឬ អា​ការមិន​ប្រសើរ គប្បី​នាំ​កូនតូច​ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល ។​

២-​ក្តៅខ្លួន​
​សីតុណ្ហភាព​ក្នុង​រាងកាយ​ដែល​លើសពី ៣៧​អង្សា​សេ ជា​សញ្ញា​ដាស់តឿន​ថា រាងកាយ​របស់​កុមារ​ចាប់ផ្តើម​ឈឺ​ហើយ ។ មានន័យថា រាងកាយ​ចាប់ផ្តើម​មាន​មេរោគ​លុកលុយ និង សុខភាព​ថមថយ ។ ទោះបីយ៉ាងណា​ក្នុង​រាងកាយ​របស់​មនុស្សម្នា​ក់ៗ​មាន​ប្រព័ន្ធ​ការពារ​មេរោគ ហេតុនេះ​នៅពេល​មាន​មេរោគ​លុកលុយ​វា​ចាំបាច់​មាន តួនាទី​កំចាត់ និង​បណ្តេញចេញ​ទៅវិញ​នោះ​អាការ​ជំងឺ​នឹង​ប្រសើរឡើង ប៉ុន្តែ​បើ​ករណី​រាងកាយ​មិនអាច​កម្ចាត់រោគ​ទាំងនេះ​បានទេ​វា​ចាំបាច់​ត្រូវឱ្យ​គ្រូ​ពេ​ទ្យ្​ជួយ​ហើយ​។​

-​សង្កេត​បន្ថែម
​បើសិន​អាការ​គ្រុន​ឡើងក​ម្តៅ ៣៨ អង្សា​សេ អូសបន្លាយ​ពេល​រហូត​ដល់ ២៤ ម៉ោង គឺជា​សញ្ញា​គ្រោះថ្នាក់ ។ ក្នុងនេះ​មាន​ក្មេង​ខ្លះ​ត្រូវ​ក្តៅ​ប្រកាច់ ពិសេស​បើ​ឪពុកម្តាយ​មាន​ប្រវត្តិ​ប្រកាច់​ពី​ក្មេងៗ​ផង​នោះ​អាការ​នឹង​ងាយ​កើតឡើង​ថែមទៀត​។ បើ​ករណី​កុមារ​ចាប់ផ្តើម​គ្រុន​ហើយ​ក្តៅខ្លួន គប្បី​រក​វិធី​បញ្ចុះ​កម្តៅ​ដោយ​ប្រើ​ក្រណាត់​ជ្រលក់​ទឹក​ជូត​ថ្ម​មៗ​តាម​រាងកាយ​របស់គេ​ដែល​ការធ្វើ​បែបនេះ​អាចជួយ​កាត់បន្ថយ​អាការ​ក្តៅខ្លួន​បាន​មួយកម្រិត ។​

៣-​មាន​ស្លេស៍
​ជា​អាការ​កើតឡើង​នៅពេលដែល​រាងកាយ​ឆ្លង​មេរោគ​តាម​ប្រព័ន្ធ​ផ្លូវដង្ហើម ហេតុនេះ​ទើប​វា​ជម្រុញ​ឱ្យ​សន្ទះ​
​ស្រោប​ផ្លូវដង្ហើម​បង្កើត​ស្មេ​ឡើង បន្ទាប់មក​វា​នឹង​បាត់​ទៅវិញ ។ អាការ​នេះ​អាច​កើតឡើង​បាន​ទាំង​ទៅលើ​កូនក្មេង និង​មនុស្ស​ចាស់​។​ ​ស្លេះ​កើត​ឡើងជា​មូលហេតុ​នៃ​ការកើត​រោគ ហេតុនេះ​ក្នុង​រយៈពេល ២ ទៅ ៣​ថ្ងៃ​បើ​ជំងឺ​ថយចុះ​ទៅវិញ​នោះ បង្ហាញថា ក្មេង​នោះ​នឹង​កើតរោគ​ផ្តាសាយ​មិនចាំបាច់​ព្រួយបារម្ភ​ទេ ប៉ុន្តែ​បើ​ស្លេះ​ចេះតែ​បន្ត​កើតឡើង​រយៈពេល​យូរថ្ងៃ​នោះ​គប្បី​ទៅរក​គ្រូពេទ្យ ព្រោះថា អាចមាន​មេរោគ​ផ្សេ​អ​ជ្រៀតជ្រែក​ហើយ ។​

-​សង្កេត​បន្ថែម
​បើ​ករណី​ក្មេង​កើត​ស្មេ​រួមផ្សំ​ជាមួយ​រោគ​ដទៃៗ​ទៀត​អាច​បញ្ជាក់ថា ក្មេង​នោះ​កើត​ជំងឺ​ហើយ ។ ចំពោះ​អាការ​វិញ គឺ​តែង​បង្ហាញថា ដកដង្ហើម​លឿន ស្រងូតស្រងាត់ ឆ្អឹងជំនី​និង​ដើម​ទ្រូ​វ​ឡើង​ប៉ោង​នៅពេល​ដកដង្ហើម យំ​ង៉ិកង៉ក់ មិន​ព្រម​បៅដោះ ក្អួតចង្អោរ ។ ហេតុនេះ​អ្នក​ម្តាយ​អាចសន្និដ្ឋាន​ជំហាន​ដំបូង​បាន​ថា កូន​អាច​មិនមែន​កើតរោគ​ផ្តាសាយ​ធម្មតា​ទេ គួរ​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល​បាន​ត្រឹមត្រូវ ។​

៤-​ក្អក
​អាការ​ក្អក គឺមាន​វត្ថុ​កខ្វក់​ណាមួយ​ចូលទៅក្នុង​រាងកាយ​ដែល​គេ​ជួបប្រទះ​ច្រើន​ទៅលើ​កុមារ ដោយសារ​ថា ប្រព័ន្ធ​ការពារ​មេរោគ​ដែល​បានមកពី​ម្តាយ​ចាប់ផ្តើម​ប្រើប្រាស់​អស់ ហេតុនេះ​កុមារ​មានឱកាស​ងាយ​ទទួល​មេរោគ ។ បើ​កើតមាន​អាការ​ក្អក​អូសបន្លាយ​រយៈពេល​ជាង ២ សប្តាហ៍ អាច​បណ្តាលមកពី​មូលហេតុ​នៃ​ការ​ក្តៅខ្លួន​នោះឯង ។​

-​សង្កេត​បន្ថែម​
​ក្នុងកំលុងពេល​ដែល​កុមារ​កើត​បាន​មួយ​ខួប​ដំបូង​មិនគួរ​ប្រើ​ថ្នាំ​បំបាត់រោគ​ក្អក​ឡើយ ប៉ុន្តែ​គប្បី​ឱ្យ​កូន​ផឹកទឹក​ក្តៅ​អ៊ុ​ណ្ហៗ​ញឹកញាប់​ជំនួស​វិញ​ដើម្បី​ជួយ​កុំឱ្យ​ស្មេ​ខាប់​ស្អិត ។ បើ​កូន​ក្អក​ហើយ​ចង្អោរ​មាន​ស្លេះ​ចេញ​បង្ហាញថា អាការ​នឹង​ជួយ​ឱ្យ​ប្រសើរឡើង​។ ប្រការ​សំខាន់​គួរឱ្យ​កូន​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ និង​ស្លៀកពាក់​បិទ​ជិត​ដើម្បី​រាងកាយ​បាន​កក់ក្តៅ​។​

៥-​សម្លេង​ដកដង្ហើម​
​បើ​កូនតូច​ដេក​ហើយ​ដកដង្ហើម​មាន​សំឡេង​លាន់ឮ​ខ្លាំង មូលហេតុ​មួយ​ភាគ​ធំ​កើត​មកពី​ការ​វិវឌ្ឍន៍​នៃ​អវៈយវៈ​ខាង​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ​ដូចជា បំពង់ខ្យល់​វិ​វ​ឌ្ឍ​មិនទាន់បាន​ពេញលេញ ។ នៅពេល​ក្មេង​ដេក​ផ្ងារ ឬ​ក្មេង​ខ្លះ​ដែល​មានការ​វិវឌ្ឍន៍​ជាលិការ​នៅ​ផ្នែក​ផ្លូវដង្ហើម​មិនទាន់់​រឹងមាំ​រួមទាំង​ក្រពេញ​ទឹករងៃ​ប្រភេទ «​ក្រពេញ​អាក់​ទីណ​យ​» ​ដែល​នៅក្នុង​បរិវេណ​នោះ​ធ្លាក់​ចុះមក​រាំងខ្ទប់​ផ្លូវដង្ហើម​ទើប​ធ្វើឱ្យ​ពេល​កុមារ​ដកដង្ហើម​មា​នស​ម្លេ​ង​លាន់លឺ​ឡើងជា​ដើម ប៉ុន្តែ​នៅពេលដែល​ជាលិការ​ត្រង់​បំពង់ខ្យល់​រឹងមាំ​ឡើងវិញ​និង​រួមផ្សំ​ទាំង​ក្រពេញ​អាក់​ទីណ​យ​រួម​ខ្លួន​តូច​សម្លេង​លាន់លឺ​ពេល​ដកដង្ហើម​នេះ​បាត់​ទៅវិញ​ពុំខាន​។​

 -​សង្កេត​បន្ថែម​
​ក្នុងករណី​ដែលមាន​ភាព​ខុសពី​ប្រក្រតី ដូចជា​ដកដង្ហើម​សំឡេង​លាន់ឮ​ខ្លាំង បបូរមាត់​ឡើង​ជាំ ក្រចក​ឡើង​ជាំ បញ្ជាក់ថា កូន​អ្នក​អាចមាន​បញ្ហា​ដកដង្ហើម​មិន​ប្រក្រតី ឬ អាចមាន​របស់​ជាប់ ឬ​រាំងស្ទះ​ផ្លូវដង្ហើម ដូច្នេះ​គប្បី​ធ្វើការ​ត្រួតពិនិត្យ​បំពង់ក និង​ច្រមុះ ។ បើ​ករណី​មិន​ជួប​ប​ញ្ហា​ខុសពី​ប្រក្រតី​ហើយ​នៅតែ​កើត​អាការ​នេះ​គួរ​ទៅរក​គ្រូពេទ្យ​ដើម្បី​ចៀសវាង​អាការ​កាន់តែ​ធ្ងន់​ធ្ថែ​ម​ទៀត​៕ ដេប៉ូ​

 

Related