រឿង​ហូលីវូដ​បាន​ចំណូល​វ៉ាល់​លាន ចុះ​បុគ្គលិក​ធ្វើ​ការ​បាន​ចំណូល​ប៉ុន្មាន?


រឿង​ហូលីវូដ​បាន​ចំណូល​វ៉ាល់​លាន ចុះ​បុគ្គលិក​ធ្វើ​ការ​បាន​ចំណូល​ប៉ុន្មាន?

គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា​ភាពយន្ត​ហូលីវូដ​នីមួយៗ ត្រូវ​ចំណាយ​រាប់​លាន​ដុល្លារ​ក្នុង​ការ​ផលិត តែ​ចំណូល​បាន​មក​ពី​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ល្បី​ទាំង​នោះ ក៏​ចំណេញ​វ៉ាល់​លាន​ដុល្លារ​ដែរ។ រាល់​ផលិតកម្ម​នីមួយៗ​តែង​ត្រូវ​ការ​ធនធាន​ច្រើន​ដូចជា អ្នក​ដឹក​នាំ​រឿង អ្នក​និពន្ធ​រឿង អ្នក​កាត់​ត និង​ជា​ច្រើន​ផ្នែក​ទៀត ដើម្បី​ឱ្យ​ដំណើរ​ការ​នៃ​ការ​ផលិត​ឬ​ថត​ភាពយន្ត​មាន​ភាព​រលូន​និង​ទទួល​បាន​ជោគជ័យ។ អ៊ីចឹង​តើ​អ្នក​ទាំង​នោះ​ទទួល​បាន​ចំណូល​ច្រើន​ប៉ុណ្ណា​ដែរ បើ​ភាពយន្ត​នីមួយៗ ចំណេញ​វ៉ាល់​លាន​ដុល្លារ​ទៅ​ហើយ?

 

*ទិន្នន័យ​ដោយ Hollywoodreporter

 

រឿង​ហូលីវូដ​បាន​ចំណូល​វ៉ាល់​លាន ចុះ​បុគ្គលិក​ធ្វើ​ការ​បាន​ចំណូល​ប៉ុន្មាន?

 

-អ្នក​និពន្ធ​រឿង- ១០ម៉ឺន​ទៅ ១លាន​ក្នុង​មួយ​រឿង
-អ្នក​បញ្ចូល​សំឡេង-៣០ដុល្លារ​ទៅ ៣០០ដុល្លារ​ក្នុង​មួយ​ម៉ោង
-តារា​សម្ដែង​ឈុត​គ្រោះថ្នាក់ (Stunt Person)- ៥ម៉ឺន​ទៅ ១លាន​ដុល្លារ

 

រឿង​ហូលីវូដ​បាន​ចំណូល​វ៉ាល់​លាន ចុះ​បុគ្គលិក​ធ្វើ​ការ​បាន​ចំណូល​ប៉ុន្មាន?
-ផលិតករ- ២៥ម៉ឺន​ទៅ ២លាន​ដុល្លារ
-ប្រធាន​ផ្នែក​ស្ទូឌីយោ- ៥លាន​ទៅ១៥លាន​ដុល្លារ
-តារា​សិច- ១២ម៉ឺន​ដុល្លារ
-អ្នក​គ្រប់គ្រង- ២៥ម៉ឺន​ទៅ៣០ម៉ឺន​ដុល្លារ
-​ចាងហ្វាង​ផលិតកម្ម-២៥ម៉ឺន​ទៅ ២០លាន​ដុល្លារ​ក្នុង​មួយ​រឿង
-អ្នក​គ្រប់គ្រង​ផ្នែក​ថត- ៥ពាន់​ទៅ៣ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍

 

រឿង​ហូលីវូដ​បាន​ចំណូល​វ៉ាល់​លាន ចុះ​បុគ្គលិក​ធ្វើ​ការ​បាន​ចំណូល​ប៉ុន្មាន?

 

-តួ​សត្វ-៥ពាន់​ទៅ១០ម៉ឺន​ដុល្លារ
-អ្នក​ដឹក​នាំ​ផ្នែក រចនា​បទ​និង​រូបភាព- ១៣ម៉ឺន​ដុល្លារ
-ជំនួយ​ការ​អ្នក​ដឹក​នាំ​ផ្នែក រចនា​បទ​និង​រូបភាព-១០ម៉ឺន​ដុល្លារ
-អ្នក​គ្រប់គ្រង​ផ្នែក Animation – ២០ម៉ឺន​ដុល្លារ

 

រឿង​ហូលីវូដ​បាន​ចំណូល​វ៉ាល់​លាន ចុះ​បុគ្គលិក​ធ្វើ​ការ​បាន​ចំណូល​ប៉ុន្មាន?

 

-Camera Operator- ៩ម៉ឺន​ដុល្លារ
-អ្នក​កាត់​ត​-៩៥ ០០០ដុល្លារ
-អ្នក​ធ្វើ​ម៉ូដ​សក់- ៧៧ ០០០ដុល្លារ

 

រឿង​ហូលីវូដ​បាន​ចំណូល​វ៉ាល់​លាន ចុះ​បុគ្គលិក​ធ្វើ​ការ​បាន​ចំណូល​ប៉ុន្មាន?

 

-អ្នក​បច្ចេកទេស​ភ្លើង- ៥ម៉ឺន​ដុល្លារ
-អ្នក​ជំនាញ​មេកានិច-៥ម៉ឺន​ដុល្លារ
-អ្នក​ជំនាញ​ផាត់​មុខ- ១០ម៉ុន​ដុល្លារ
-Music Mixer- ១១ម៉ឺន​ដុល្លារ
-អ្នក​និពន្ធ​រឿង​ប្រលោមលោក-១២ ០០០ដុល្លារ​ក្នុង​មួយ​សៀវភៅ
-វិចិត្រករ​ផ្នែក​រូបភាព​សិល្បៈ​នៃ​ប្លង់​នីមួយ- ៨ម៉ឺន​ដុល្លារ

 

រឿង​ហូលីវូដ​បាន​ចំណូល​វ៉ាល់​លាន ចុះ​បុគ្គលិក​ធ្វើ​ការ​បាន​ចំណូល​ប៉ុន្មាន?

 

-អ្នក​បច្ចេកទេស​កាត់​ត​សំឡេង- ៨៨ម៉ឺន​ដុល្លារ
-អ្នក​កាត់​ត​ឈុត Trailer- ៨ម៉ឺន​ដុល្លារ
-គ្រូ​បង្ហាត់​សត្វ (សត្វ​ព្រៃ)- ៧៥ ០០០ដុល្លារ។ នៅ​មាន​ផ្នែក​រាយរង​ផ្សេងៗ​ទៀត៕

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ projectcasting