អុំទូក​នៅ​សៀមរាប៖ សន្តិសុខ​ត្រូវបាន​រិត​បន្តឹង

សៀមរាប៖ ទាំង​ប៉ូលិស​ចរាចរណ៍ នគរបាល និង​ប៉េអឹម ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ប្រជុំជនសំខាន់ៗ ក្នុង​ពិធីបុណ្យ​អុំទូក ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​នេះ។ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​បញ្ចៀស​ការកកស្ទះ​នោះ ថ្នាក់ដឹកនាំ​ខេត្តសៀមរាប បាន​បញ្ជា​ឲ្យ​បិទផ្លូវ​មួយចំនួន ដើម្បី​សម្រួល​ចរាចរណ៍។

កាលពី​ឆ្នាំទៅ អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង បាន​ទទួលស្គាល់ថា ការគ្រប់គ្រង​ចរាចរ​ណ៍​ក្នុង​ពិធីបុណ្យ​អុំទូក នៅ​មិនទាន់​ប្រសើរ​នៅឡើយ។ ដោយសារ​មានបទពិសោធន៍​ពី​ឆ្នាំទៅ​ស្រាប់ ក្នុង​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំនេះ ចរាចរណ៍​ត្រូវបាន​កែសម្រួល និង​បញ្ចៀស​ឲ្យ​អ្នកបើកបរ បើក​ទីតាំង​ណា ដែល​មិនសូវមាន​មនុស្ស​ច្រើន ក្នុង​បំណង​កុំ​ឲ្យ​មានការ​កកស្ទះ ដូច​ឆ្នាំទៅ។

នៅ​ព្រឹក​ថ្ងៃទី២៤ វិច្ឆិកា ដែលជា​ថ្ងៃ​ចាប់ផ្តើម​នៃ​ពិធីបុណ្យ​អុំទូក ប្រ​ណែ​ត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក  នៅ​ខេត្តសៀមរាប ផ្លូវ​ជុំវិញ​បរិវេណ​មាត់​ស្ទឹង​សៀមរាប ដែលជា​កន្លែង​រៀបចំ​ពិធី ត្រូវបាន​បិទ និង​អនុញ្ញាត​ត្រឹម​អ្នក​ថ្មើរជើង​តែប៉ុណ្ណោះ។ នៅ​ព្រឹក​មិញ មិនទាន់មាន​មនុស្ស​ដើរ​ប៉ុន្មាន​នោះទេ។ ជាទូទៅ សម្រាប់​ប្រជាជន​ដែល​មក​កម្សាន្ត​ក្នុង​បុណ្យអុំទូក​នៅ​សៀមរាប នៅពេល​ព្រឹក ពួកគេ​តែង​ដើរ​នៅតាម​ប្រាសាទ និង​រសៀល​ពួកគេ​មក​មើល ការប្រណាំង​ទូកង។

តួលេខ​ជាក់លាក់ នៅ​ឆ្នាំ២០១៥នេះ មាន​ទូកង​ចំនួន៣០ទូក ដែល​ចូលរួម​ប្រណាំង ក្នុង​ទឹកស្ទឹង​សៀមរាប ក្នុងនោះ​ទូក​នារី ៨ទូក។ ក្រៅពី​ទូក​ដែល​មកពី​បណ្តា​ស្រុក​ក្នុង​ខេត្តសៀមរាប មាន​ទូក​ខ្លះ​ធ្វើដំណើរ​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​បន្ទាយមានជ័យ​ផងដែរ។ មាន​ទូក​ខ្លះ នៅក្នុង​ខេត្តបន្ទាយមានជ័យ ក៏​ធ្លាប់​ចូលរួម​ប្រណាំង​នៅ​ខេត្តបាត់ដំបង កាលពីដើម​ខែវិច្ឆិកា កន្លងទៅ​ដែរ។
អុំទូក​នៅ​សៀមរាប៖ សន្តិសុខ​ត្រូវបាន​រិត​បន្តឹង

ពិធី​ប្រណាំងទូក បានចាប់ផ្តើម​នៅ​ម៉ោង២រសៀល​នេះ ដោយមាន​ការផ្សាយ​បន្តបន្ទាប់ ដោយ​ស្ថានីយ៍ទូរទស្សន៍​ខ្សែកាប​អង្គរ​ផង សម្រាប់​អ្នក​ចង់​ទស្សនា​នៅតាម​ផ្ទះ។

គួរ​បញ្ជាក់ថា ដើម្បី​បញ្ចៀស​ចរាចរណ៍ សាលាខេត្ត​សៀមរាប ធ្វើការ​ណែនាំ​ដល់​យានយន្ត និង​យានជំនិះ ធ្វើ​ការចត​នៅ​កន្លែង​មួយចំនួន​ដែល​បានកំណត់។ ទី១ ខាងជើង មាននៅ​វត្ត​ពោធិ​លង្កា ស្តា​ត​ចាស់ និង​អតីត​មន្ទីរ​ទេសចរណ៍។ ទី២ លិច​ខាងលិច នៅ​អតីត​ស្នងការដ្ឋាន​នគរបាល​ខេត្ត។ ទី៣ លិច​ខាងត្បូង គឺ​នៅ​វត្ត​ព្រះព្រហ្ម​រតន៍ និង​ទី៤ ខាងកើត នៅតាម​បណ្តោយ​ផ្លូវ​របៀងតូចៗ ដែល​អាច​ឈប់​ចត​បាន៕
អុំទូក​នៅ​សៀមរាប៖ សន្តិសុខ​ត្រូវបាន​រិត​បន្តឹង
អុំទូក​នៅ​សៀមរាប៖ សន្តិសុខ​ត្រូវបាន​រិត​បន្តឹង


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​