Champions League ត្រឡប់​វិញ​ហើយ ៨​គូ​ប្រកួត​កក្រើក​យប់​នេះ!

Champions League ត្រឡប់​វិញ​ហើយ ៨​គូ​ប្រកួត​កក្រើក​យប់​នេះ!

​​បន្ទាប់​ពី​ការ​សម្រាក​អន្តរជាតិ​ និង​ប្រកួត​លីក​បាន​១​ប្រកួត​រួច​មក ​ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ UEFA Champions League បាន​ត្រឡប់​​វិញ​​ហើយ ខណៈ​ដែល​នៅ​រាត្រី​នេះ ​មាន​ការ​ប្រកួត​៨​គូ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល។

 

Champions League ត្រឡប់​វិញ​ហើយ ៨​គូ​ប្រកួត​កក្រើក​យប់​នេះ!

 

Champions League ត្រឡប់​វិញ​ហើយ ៨​គូ​ប្រកួត​កក្រើក​យប់​នេះ!

 

​​ក្រុម​ខ្លាំង​​ម្ចាស់​ជើង​ឯក​ Barcelona ​នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ Nou Camp ​ស្វាគមន៍​ក្រុម​ខ្លាំង​អ៊ីតាលី​ Roma ខណៈ​ដែល​គេ​រំពឹង​ថា តារា​ឆ្នើម​ Lionel Messi ដែល​ទើប​ត្រឡប់​ពី​របួស​ នឹង​អាច​ជាប់​ជម្រើស​១១​នាក់​ដំបូង​នៅ​យប់​នេះ។ ក្នុង​ពូល​​ E នេះ​ Barca មាន​១០​ពិន្ទុ ឈរ​កំពូល​តារាង​ ឯ​ Roma មាន​៥​ពិន្ទុ ស្ថិត​នៅ​លេខ​២។

 

Champions League ត្រឡប់​វិញ​ហើយ ៨​គូ​ប្រកួត​កក្រើក​យប់​នេះ!

 

សម្រាប់​គូ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​បំផុត​យប់​នេះ​១​ទៀត​​គឺ កាំភ្លើង​ធំ​ Arsenal ដែល​នឹង​ត្រូវ​បើក​ទ្វារ​ផ្ទះ Emirates Stadium ​​ស្វាគមន៍​ក្រុម Dinamo Zagreb ​របស់​ក្រូអាត នៅ​ពូល​ F នា​វេលា​ម៉ោង​០២:៤៥​នាទី។ ក្រុម​អង់គ្លេស​ Arsenal ​ដាច់​​ខាត​ត្រូវ​តែ​យក​ឈ្នះ​ឲ្យ​បាន​​ក្នុង​ប្រកួត​នេះ ដើម្បី​​​បន្ត​ក្ដី​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ទាប់។

 

Champions League ត្រឡប់​វិញ​ហើយ ៨​គូ​ប្រកួត​កក្រើក​យប់​នេះ!

 

​ចំណែក​ឯ​ក្រុម​ Chelsea របស់​លោក​ Jose Mourinho ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីស្រាអែល ប៉ះ​ក្រុម​ Maccabi Tel Aviv ក្នុង​ពូល​ G។ អ្នកចាត់ការ​រហស្សនាម “Special One” បាន​​និយាយ​មុន​ប្រកួត​យប់​នេះ​ថា ក្រុម​តោ​ខៀវ​របស់​លោក មាន​ទំនុក​ចិត្ត​មក​វិញ​ហើយ ដូច្នេះ​លោក​ពុំ​មាន​ការ​បារម្ភ​អ្វី​ឡើយ៕

 

​គូ​ប្រកួត​ទាំង​អស់​យប់​នេះ​គឺ៖

 

Champions League ត្រឡប់​វិញ​ហើយ ៨​គូ​ប្រកួត​កក្រើក​យប់​នេះ!

 

 

-ចុចអាន៖ Barcelona ​ជា​ក្រុម​ដែល​មាន​ប្រជា​ប្រិយ​ភាព​បំផុត​លើ​លោក

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc