ចង់​ដឹង​ថា​ស្ត្រី​ម្នាក់​មាន​គីស​ក្នុង​ក្រពេញ​អូវ៉ែ​គួរតែ​ធ្វើតេស្ត​ទាំងនេះ​

ចង់​ដឹង​ថា​ស្ត្រី​ម្នាក់​មាន​គីស​ក្នុង​ក្រពេញ​អូវ៉ែ​គួរតែ​ធ្វើតេស្ត​ទាំងនេះ​

​គីស​ក្នុង​ក្រពេញ​អូវ៉ែ​ប្រហែលជា​អាច​នឹង​រកឃើញ​ក្នុងពេល​ពីនិត្យអាង​ត្រគៀក​។ បើសិនជា​សង្ស័យ​មែន គ្រូពេទ្យ​ច្រើនតែ​ណែនាំ​ឱ្យ​ធ្វើតេស្ត​បន្ថែម​ដើម្បី​កំណត់​ទៅ​លើ​ប្រភេទ និង​ត្រូវការ​ការព្យាបាល​ឬ​អត់​។

​ជាធម្មតា គ្រូពេទ្យ​អាច​នឹង​សួរ​សំណួរ​ច្រើន​ដើម្បី​កំណត់​រោគវិនិច្ឆ័យ និង​ផ្តល់​ជា​ជំនួយ​ដល់​ការសម្រេចចិត្ត​គ្រប់គ្រង​៖

  • ​ទំហំ​៖ តើ​វា​ធំ​ប៉ុណ្ណា​?
  • ​មាន​ស្អី​ក្នុង​គីស​នោះ​៖ តើ​ក្នុង​គីស​នោះ​មាន​ទឹក របស់​រឹង ឬ​របស់​ទាំងពីរ​នេះ​ដែរ​ទេ​? គីស​ទឹក​មិនមែន​ជា​មហារីក​ទេ​។ ប៉ុន្តែ​គីស​ដែល​រឹង ឬ​មាន​ទឹក​ផង​រឹង​ផង អាច​នឹង​ត្រូវ​ការវាយតម្លៃ​ដើម្បី​កំណត់​ថា​វា​ជា​មហារីក​ឬ​អត់​។

​ដើម្បី​កំណត់​ដឹង​អំពី​ប្រភេទ​នៃ​គីស​នោះ គ្រូពេទ្យ​អាច​នឹង​ធ្វើ​តេស្ត​ដូចខាងក្រោម​នេះ​បន្ថែមទៀត​៖

  • ​តេស្តរ​ក​មាន​ផ្ទៃពោះ​
  • ​ថត​អេកូ​នៅ​អាង​ត្រគៀក​
  • ​ការ​ថត​ឆ្លុះ​ក្នុង​ពោះ
  • ​ការ​ធ្វើតេស្ត​ឈាម CA 125 ដើម្បី​រក​មើល​ប្រូតេអ៊ីន​របស់​មហារីក​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។