យប់​ឡើង​គេង​មិន​លក់​មែន​ទេ​? សាក​ប្រើ​វិធី​នេះ​មុន​ចូល​គេង​ម្តង​មើល​!!!

យប់​ឡើង​គេង​មិន​លក់​មែន​ទេ​? សាក​ប្រើ​វិធី​នេះ​មុន​ចូល​គេង​ម្តង​មើល​!!!

​មាន​មនុស្ស​ច្រើនណាស់​តែងតែ​មាន​បញ្ហា​នៃ​ការ​គេង និង​មិន​អាច​គេង​លក់​នៅ​ពេលយប់​តែម្តង​។ យ៉ាងណាមិញ អ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ​បាន​ណែនាំ​ឱ្យ​ញ៉ាំ​ទឹកឃ្មុំ​មុនពេល​ចូល​គេង​ព្រោះ​វា​ជា​ការព្យាបាល​ដ៏​ជោគជ័យ​មួយ​។

​វេជ្ជបណ្ឌិត Ron Feesenden បាន​ណែនាំ​ថា ទឹកឃ្មុំ​គួរតែ​ញ៉ាំ​ឱ្យបាន​ច្រើន​ដង​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ពេល​ដ៏​សំខាន់​បំផុត​នោះ​គឺ​មុន​ចូល​គេង​តែម្តង​។

​វា​ហាក់បីដូចជា ទឹកឃ្មុំ​ឆៅ​អាច​ជួយ​ដល់​គុណភាព និង​បរិមាណ​នៃ​ការ​គេ​ង​បាន​។ វា​ផ្ទុក​ទៅ​ដោយ​គ្លុយកូស​ដ៏​ល្អ​ឯក រហូត​ដល់​ជាតិ​ហ្វ្រា​ក​តូ​ស​ដែល​ជួយ​ពង្រឹង​ដល់​មុខងារ​ថ្លើម​។ ការ​ញ៉ាំ​ទឹកឃ្មុំ​ទៀងទាត់​នឹង​ជួយ​ផ្គត់ផ្គង់​ជាតិ Glycogen ដល់​ថ្លើម​នៅ​ពេល​ថ្ងៃ ហើយ​ថ្លើម​គឺជា​សរីរាង្គ​ដែល​ធ្វើការ​គ្រប់ពេល​ទាំងអស់ ជា​ពិសេស​ពេល​កំពុងតែ​គេង​តែម្តង​។ លើសពីនេះទៅទៀត ទឹកឃ្មុំ​ដើរតួនាទី​ជា​ប្រេងរំអិល​សម្រាប់​ធ្វើការ​នៅពេល​យប់​។​

​បើសិន​ជា​អ្នក​ញ៉ាំ​ទឹកឃ្មុំ​មួយ​ស្លា​ព្រា​កាហ្វេ​មុនពេល​ចូល​គេង វា​នឹង​ផ្តល់​ឱ្យ​ថ្លើម​នូវ​ជាតិ Glycogen ដែល​មាន​សារៈសំខាន់​ដល់​ការបំបាត់​ស្ត្រេ​សពីក្នុង​ខួរក្បាល និង​អាច​បញ្ចេញ​ចោល​នូវ​ជាតិពុល​ជាច្រើន​ដែល​កកកុញ​ក្នុង​កោសិកា​ខ្លាញ់​ទៀតផង​។

​លើសពីនេះទៅទៀត ការប្រើ​រួមគ្នា​នៃ​ទឹកឃ្មុំ និង​ទឹក​មាន​សមត្ថភាព​ក្នុងការ​ច្រោះ​ជាតិពុល និង​បង្កើត​សរីរាង្គ​ឡើងវិញ​ដែរ​។ ក្រៅពី​នេះ​ទឹកឃ្មុំ​ក៏​ផ្តល់​ជា​អត្ថប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន​ទៀត​ដែរ ជា​ពិសេស​មាន​សមត្ថភាព​ក្នុង​ការសម្លាប់​បាក់តេរី និង​មេរោគ​ផ្សិត ព្រមទាំង​ល្អ​បំផុត​សម្រាប់​កីឡាក​អត្តពលកម្ម និង​បំបាត់​ការ​រលាក​បំពង់ក​។​

​រឿង​ដ៏​ល្អ​បំផុត​អំពី​ទឹកឃ្មុំ​គឺថា វា​មិន​ចេញ​ខូចគុណភាព​ឡើយ​។ ឧទាហរណ៍ ទឹកឃ្មុំ​ត្រូវបាន​គេ​រក​ឃើញ​ក្នុង​ផ្នូរ​បុរាណ​នៃ​ប្រទេស​អេ​ហ្ស៊ី​បអស់​រយៈពេល​រាប់រ​យ​ឆ្នាំ​មកហើយ​។ ដើម្បី​ទទួលបាន​ឥទ្ធិពល​ដ៏​ល្អ​បំផុត​ពី​ការ​ញ៉ាំ​ទឹកឃ្មុំ​នោះ អ្នក​គួរតែ​ទិញ​វាពី​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​ផ្ទាល់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។