ខ្ញី​អាច​យកឈ្នះ​សមរភូមិ​ជា​មួយ​ជំងឺមហារីក​ក្រពេញប្រូ​ស្តា​តបាន​

ខ្ញី​អាច​យកឈ្នះ​សមរភូមិ​ជា​មួយ​ជំងឺមហារីក​ក្រពេញប្រូ​ស្តា​តបាន​

​សព្វថ្ងៃនេះ ដោយសារ​តែ​ការព្យាបាល​ដោយ​កាំរស្មី និង​ប្រើ​ថ្នាំ​មហារីក​ត្រូវបាន​គេ​ចាត់ទុកថា​ជា​វិធី​ព្យាបាល​គ្រោះថ្នាក់​នោះ ទើប​ខ្ញី​ក្លាយទៅជាឧ​សថ​ដ៏​ល្អ​បំផុត​សម្រាប់​ព្យាបាល​ដោយ​ខ្លួនឯង​ដែល​មនុស្ស​គ្រប់​គ្នា​អាច​ធ្វើបាន​។ វា​គឺជា​រុក្ខជាតិ​ប្រភេទ​មើម​ម្យ៉ាង​ដែលមាន​ជីវជាតិ​សំខាន់ ហើយក៏​អាច​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​ប្រភេទ​ផងដែរ​។

​ក្រៅ​ពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​វា​ទាំងអស់នេះ វា​ក៏​ត្រូវបាន​គេ​បង្ហាញ​ថា​អាច​ព្យាបាល និង​សម្លាប់​កោសិកា​មហារីក​ក្រពេញ​អូ​វ៉ែ និង​កោសិកា​មហារីក​ក្រពេញប្រូ​ស្តាត​ដែរ​។ ខ្ញី​ពិតជា​ជួយ​ពង្រឹង​ដល់​រាងកាយ​ទាំងមូល និង​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​បាន​មែន​។

​ការសិក្សា​មួយ​ចំនួន​ដែល​ធ្វើឡើង​ដោយ​សមាគមន៍​ស្រាវជ្រាវ​ជំងឺមហារីក​សហរដ្ឋអាមេរិក (American Association for Cancer Research) នៅឯ​សាកលវិទ្យាល័យ Michigan បាន​រកឃើញថា ម្សៅ​ខ្ញី​អាច​មាន​ប្រសិទ្ធភាព​បំផ្លាញ​កោសិកា​មហារីក​ក្រពេញប្រូ​ស្តា​តបាន ១០០​ភាគរយ​។

​ការសិក្សា​មួយ​ចំនួន​បាន​ស្រាវជ្រាវ​ទៅ​លើ​ទំនាក់ទំនង​រវាង​ខ្ញី និង​មហារីក​ក្រពេញប្រូ​ស្តាត ហើយ​លទ្ធផល​របស់​ពួកគេ​ក៏​មាន​ភាព​វិជ្ជមាន​ដែរ គឺថា ការ​ញ៉ាំ​ខ្ញី​ទៀងទាត់ និង​រាល់​ថ្ងៃ​ជា​ប្រចាំ​អាច​បំផ្លាញ​កោសិកា​មហារីក​ក្រពេញប្រូ​ស្តា​តបាន ៥៦​ភាគរយ​។

​ការស្រាវជ្រាវ​បាន​អះអាងថា ខ្ញី​ក៏​អាចជួយ​បង្ការ​ការលូតលាស់​របស់​មហារីកក្រពេញ​អូវ៉ែ​ដែរ ព្រោះ​វា​ទៅ​វាយប្រហារ និង​គ្រប់គ្រង​ដល់​ការបញ្ចេញ​ភ្នាក់ងារ​ក្នុង​កោសិកា​ដុំ​សាច់​មហារីក​ក្រពេញ​អូ​វ៉ែ​។ អ្វី​ដែល​កាន់តែ​ពិសេស និង​សំខាន់​នោះ​គឺថា ឥទ្ធិពល​របស់​វា​គឺ​ថែរក្សា​កោសិកា​ដែល​មាន​សុខភាព​ល្អ ប៉ុន្តែ​សម្លាប់​តែ​ពពួក​កោសិកា​មហារីក​ប៉ុណ្ណោះ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។